VOV WorldVOV World
ពិធីរំលឹកខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូងវៀតណាម
19/04/2026 11:46
[VOVWORLD] - អញ្ជើញថ្លែងនៅក្នុងពិធី នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ បានសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែដើម្បីឲ្យឲ្យយើងកាន់តែមោរពចំពោះប្រវត្តិសាស្ត្រ និងមានមោទនភាពចំពោះអតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរបស់យើងចំពោះបច្ចុប្បន្នកាល និងមានទំនុកចិត្តលើអនាគត ជាពិសេសដើម្បីរំលឹកមនុស្សម្នាក់ៗឲ្យកាន់តែស្រឡាញ់តម្លៃនៃសន្តិភាព ឯករាជ្យភាព
ពិធីរំលឹកខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូងវៀតណាម
19.4-am_chieu-14-hop_mat_anh_1.jpg ទិដ្ឋភាពនៃពិធី (រូបថត៖ Chu Trinh/VOV-ĐBSCL) ថ្ងៃទី ១៩ ខែមេសានេះ នៅខេត្តដុងថាប នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមប្រទេស (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) និងខួបលើកទី ៤៧ នៃការបង្កើតកងវរសេនាធំអឹបបាក់ II និងកងវរសេនាធំដុងថាប (៣០ មេសា ១៩៧៩ - ៣០ មេសា ២០២៦)។ 19.4-am_chieu-14-hop_mat_anh_2.jpg នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធី (រូបថត៖ Chu Trinh/VOV-ĐBSCL) អញ្ជើញថ្លែងនៅក្នុងពិធី នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ បានសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែដើម្បីឲ្យឲ្យយើងកាន់តែមោរពចំពោះប្រវត្តិសាស្ត្រ និងមានមោទនភាពចំពោះអតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរបស់យើងចំពោះបច្ចុប្បន្នកាល និងមានទំនុកចិត្តលើអនាគត ជាពិសេសដើម្បីរំលឹកមនុស្សម្នាក់ៗឲ្យកាន់តែស្រឡាញ់តម្លៃនៃសន្តិភាព ឯករាជ្យភាព សេរីភាព និងឯកភាព ដែលមនុស្សជំនាន់មុនៗ បានលះបង់យ៉ាងច្រើន។ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ បានសម្តែងជំនឿជាក់ថា យុវជនសព្វថ្ងៃនេះនឹងបន្តសិក្សា បណ្តុះបណ្តាល និងរស់នៅជាមួយឧត្តមគតិ តែងតែមានភាពក្លាហាន ពឹងផ្អែកលើខ្លួនឯង ជាអ្នកត្រួសត្រាយផ្លូវ ច្នៃប្រឌិត និងប្រាថ្នាចង់ចូលរួមចំណែក និងត្រៀមខ្លួនចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រុងរឿងនៃមាតុភូមិ។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ បានប្រគល់អំណោយចំនួន ៦០ ចំណែក ដល់យុវជន និងសិស្សានុសិស្សដែលស្ថិតក្នុងស្ថានភាពលំបាក។ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមក៏បានប្រគល់ផ្ទះចំនួន ៥ ខ្នងសម្រាប់អតីតយុទ្ធជន និងគ្រួសារដែលមានការលំបាកផងដែរ៕
TAG
VOV/VOVWORLD/ពិធី/រំលឹក/ខួបលើកទី ៥១/ទិវារំដោះភាគខាងត្បូងវៀតណាម