ពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសនៅរុស្ស៊ី
09/05/2015 09:04
(VOVworld) – នៅម៉ោងទី ១០ ព្រឹកថ្ងៃទី ៩ ឧសភា (តាម ម៉ោងទីក្រុងម៉ូស្គូ) រុស្ស៊ីបាន រៀបចំពិធីព្យុហយាត្រារំលឹក ខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួក ហ្វាស្ស៊ីស។

ពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីស នៅរុស្ស៊ី (Image: VNA) (VOVworld) – នៅម៉ោងទី ១០ ព្រឹកថ្ងៃទី ៩ ឧសភា (តាមម៉ោងទីក្រុងម៉ូស្គូ) រុស្ស៊ីបាន រៀបចំពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួក ហ្វាស្ស៊ីស។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួមជាមួយថ្នាក់ដឹកនាំបរទេស ចំនួន ៣០ រូប ក្នុងនោះ មានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ចូលរួមពិធីនេះ។ ពិធីព្យុហយាត្រានេះបានប្រព្រឹត្តទៅក្រោមការបញ្ជាណែនាំរបស់ មេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធរុស្ស៊ី នាយឧត្តមសេនីយ៍ Oleg Salyukov។ តាមគំរោង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងប្រសាសរយៈពេល ១ នាទីរំលឹកវិញ្ញាណខ័ណ្ឌយុទ្ធជនពិលីកុលបុត្រកុលធីតាសហភាពស៊ូវៀតដែល បានពិលីជីវិតក្នុងការប្រយុទ្ធការពារប្រទេសជាតិដ៏មហិមារ។ ទាហានចំនួន ១៦ ពាន់នាក់រួមជាមួយអាវុធយុទ្ធភ័ណ្ឌយោធារាប់រយគ្រឿងយន្តហោះចំបាំងចំនួន ១៤៣ គ្រៀង បានចូលរួមពិធីនេះ។ ចំណុចពិសេសនៃ ពិធីព្យុហយាត្រាលើកនេះ គឺការបង្ហាញគ្រឿងអាវុធយុទ្ធភ័ណ្ឌយោធាទំនើបថ្មីបំផុត។ បណ្ដាអង្គការយោធា របស់ Azerbaijan Amernia បែឡារុស Kazhakstan Kyrgyzstan Tajikistan Serbia ឥណ្ឌា ចិន ក៏បានចូលរួមពិធីនេះ ផងដែរ៕
Related







