ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនអនុស្សាវរីយ៍ក្នុងគ្រាតស៊ូប្រឆាំង DIEN BIEN PHU
18/04/2014 11:19
(VOV)_ ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ក្នុងគ្រា តស៊ូប្រឆាំង Dien Bien Phu ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ១៨ មេសា នៅរដ្ឋធានីហាណូយ ដើម្បីរំលឹកគុណបណ្ដា
ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនអនុស្សាវរីយ៍ក្នុងគ្រាតស៊ូប្រឆាំង DIEN BIEN PHU(VOV) (VOV)_ ពិធីលើកសរសើរអង្គការ បុគ្គលដែលបានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ក្នុងគ្រា តស៊ូប្រឆាំង Dien Bien Phu ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ១៨ មេសា នៅរដ្ឋធានីហាណូយ ដើម្បីរំលឹកគុណបណ្ដាអង្គភាព បុគ្គល ដែលបានប្រគល់ជូន វត្ថុ អនុស្សាវរីយ៍ ឯកសារដែលទាក់ទិនដល់យុទ្ធនាការ Dien Bien Phu ចំពោះសារ មន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។ ថ្លែងមតិនៅទីនេះ លោកស្រី Dao Ba Vi អតីតគិលានុបដ្ឋាយិកា ក្នុងយុទ្ធនាការ Dien Bien Phu ជាបុគ្គល់ម្នាក់ក្នុងចំណោមបណ្ដាបុគ្គលត្រូវបានលើកសរសើរលើកនេះ បានអោយដឹងថា៖ “ ខ្ញុំប្រគល់ជូនសារមន្ទីរបណ្ដាឧបករណ៍ដែលបានខ្ញុំប្រើប្រាស់ ព្យាបាលអោយយុទ្ធជនពិការនៅសមរភូមិ។ ខ្ញុំសង្ឃឹមថា៖តាមរយៈនោះ នឹងជួយអោយ ជំនាន់ក្រោយៗ យល់ដឹងបន្ថែមអំពីយុទ្ធនាការ Dien Bien Phu យល់ដឹងបន្ថែម អំពីស្មារតីជំនះពុះពារលើការលំបាក ដើម្បីដណ្ដើមបានជ័យជំនះរបស់ជំនាន់ ជីដូនជីតា៕”
Related







