VOV WorldVOV World
ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម
08/06/2016 09:57
(VOV)_នាព្រឹកថ្ងៃទី៨ មិថុនា នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ​ជួយជ្រោមជ្រែងសប្ដាហ៍កោះនិងសមុទ្រវៀតណាម និងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨មិថុនា)។
ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (VOV)_នាព្រឹកថ្ងៃទី៨ មិថុនា នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រី​វៀតណាម  លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ​ជួយជ្រោមជ្រែងសប្ដាហ៍កោះ និងសមុទ្រវៀតណាម និងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨មិ ថុនា)។ សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ឆ្នាំ ២០១៦ មានប្រធានបទ៖​ដើម្បីផែនដី មួយប្រកបដោយស្រស់បំព្រង។ ទិវា​មហាសាគរឆ្នាំនេះ មានប្រធានបទ៖ មហាសាគរ ខ្លាំងក្លា ភពផែនដី​ស្រស់បំព្រង។           សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ត្រូវបានរៀបចំឡើងពីថ្ងៃទី១ដល់ថ្ងៃទី៨ មិថុ នាជាប្រចាំឆ្នាំលើទូទាំងប្រទេស ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជនគ្រប់ស្រ ទាប់ និងស្ថាប័ន រដ្ឋអំណាចនានាអំពីតួនាទី សារសំខាន់របស់ក៉សមុទ្រ​ ក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស ក៏ដូចជាលើកកំពស់តំលៃរបស់​មហាសាគរចំពោះជីវ ភាពរស់នៅរបស់មនុស្សលោក។           ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន ស្នើថា៖           “ កិច្ចការពារបរិស្ថានសមុទ្រជាភារកិច្ចសំខាន់ពិសេសជាប្រចាំ និងយូរ​អង្វែង។  ​បង្កើនកិច្ចការពារបរិស្ថាន ជាពិសេសគឺតំបន់ឆ្នេរសមុទ្រ ទប់ទល់នឹងបំ​រ៉ែបំ​រួលអា កាសធាតុ។ ខ្ញុំស្នើអោយក្រសួងធនធាននិងបរិស្ថានត្រូវម្ចាស់ការ ​រួមសហការជាមួយ ក្រសួង ស្ថាប័នទាក់ទិននានា និងតំបន់ផ្សេងៗ ត្រួតពិនិត្យ​ផ្ទាល់គ្រប់គំរោងការណ៍ បញ្ចេញកាក់សំណល់ចេញទៅសមុទ្រ ធានាអនុវត្តគ្រប់គ្រាន់ ប្រសិទ្ធិភាពបទបញ្ញាត្តិ នានារបស់ច្បាប់ ស្ដីអំពីកិច្ចការពារបរិស្ថាន ​ដោះស្រាយយ៉ាងម៉ត់ចត់ ចំពោះបុគ្គល  ឬអង្គការណាមួយមានអំពើរំលោភ៕​”