VOV WorldVOV World
ពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន
09/08/2015 08:34
(VOVworld) - លោក Le Hoang Quan ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងបានសង្កត់ធ្ងន់ថា​ ក្នុងរយៈ ពេល២០ឆ្នាំ កន្លងទៅ អាស៊ានជានិច្ចកាលជាអាទិ ភាពចម្បងរបស់វៀតណាមក្នុងគោលនយោបាយ កិច្ចការបរទេសនិងដំណើរការសមាហរណកម្មអន្តរជាតិ។
ពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន
(រូបថត៖កាសែត Tuoitre) (VOVworld) - ថ្លែងមតិនៅពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា វៀតណាមចូលរួមអាស៊ាន (ថ្ងៃទី២៨ កក្កដា) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម លោក Le Hoang Quan ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងបានសង្កត់ធ្ងន់ថា​ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ អាស៊ានជានិច្ចកាលជាអាទិភាពចម្បងរបស់វៀតណាមក្នុងគោលនយោបាយកិច្ច ការបរទេសនិងដំណើរការសមាហរណកម្មអន្តរជាតិ។ដោយមានតួនាទីជានគរ ពិសេស មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌នៃទូទាំងប្រទេស ទីក្រុងហូជីមិញ បាន អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពតភ្ជាប់ សហប្រតិបតិ្តការជាមួយ ប្រទេសអាស៊ាននានា។គិតមកដល់ពេលនេះ ទីក្រុងហូជីមិញបានបង្កើតទំនាក់ ទំនងចងមេត្រីភាពជាមួយតំបន់ចំនួន៦នៃប្រទេសអាស៊ានចំនួន៦។ទីក្រុងនា បច្ចុប្បន្នមានគំរោងការណ៍វិនិយោគជាងមួយពាន់របស់ក្រុមហ៊ុននៃប្រទេស អាស៊ាននានាដោយមានទុនសរុបចំនួន១៥ពាន់លានដុល្លាអាមេរិក។ តាងនាមអគ្គកុងស៊ុលនៃប្រទេសនានាក្នុងប្លុកអាស៊ាន លោក Sofia Akmalabd Karim អគ្គ កុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ការ កសាងសហគមន៍អាស៊ាន ជាភារកិច្ចធំមួយដែលទាមទារឲ្យការស្រុះចិត្ត គំនិតនិងគាំទ្រពីប្រជាជនគ្រប់ស្រទាប់នៃ ប្រទេសជាសមាជិកទាំងឡាយ៕