VOV WorldVOV World
ពិធីប្រកាសរបាយការណ៍ពិភពលោកស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣”
31/05/2013 08:54
(VOVworld) – នារសៀលថ្ងៃទី ៣០ ឧសភា នៅទីក្រុង​ Da Nang ភាគកណ្ដាល វៀតណាមមូលនិធិកុមារ អ.ស.ប. (UNICEF) បានរៀបចំពិធីប្រកាសរបាយការ ណ៍ពិភពលោក ស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣” ដោយប្រធាន បទអំពីកុមារពិការ។
ពិធីប្រកាសរបាយការណ៍ពិភពលោកស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣”
(VOVworld) – នារសៀលថ្ងៃទី ៣០ ឧសភា នៅទីក្រុង​ Da Nang ភាគកណ្ដាល វៀតណាមមូលនិធិកុមារ អ.ស.ប. (UNICEF) បានរៀបចំពិធីប្រកាសរបាយការ ណ៍ពិភពលោកស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣” ដោយប្រធាន បទអំពីកុមារពិការ។ ថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី   Nguyen Thi Doan បានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមមានគុមារពិការចំនួនជិត ១ លាន ២ រយនាក់។ គោលដៅមួយក្នុងចំណោមគោលដៅសំខាន់របស់វៀត ណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាបច្ចុប្បន្នគឺសុក្រដ្ឋក្របខ័ណ្ឌ ច្បាប់កសាង ប្រព័ន្ធយុត្តិធម៌ងាយស្រួលជាងសំរាប់ការអភិវឌ្ឍន៍របស់គុមារពិការ។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអះអាងថា៖ “វៀតណាមមានគោលបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការនៃបណ្ដាអង្គការ អន្តរជាតិ សំដៅបង្កើតបរិយាកាសល្អជាងសំរាប់កុមារពិការ ដើម្បីកុមរា ពិការអាច ពង្រីកតួនាទីនិងទទួលបានសិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ។ យើងខ្ញុំ សន្យាថា៖នឹងគួ បផ្សំជាមួយ UNICEF រួមចំណែកក្នុងការខំប្រឹងប្រែងកសាងពិភពលោក​ល្អប្រសើជាង សំរាប់កុមារ និយាយរួម និងកុមារពិការ និយាយដោយឡែក៕”