ពិធីបុណ្យជាតិសាធារណរដ្ឋហុងគ្រីសបានប្រារព្ធយ៉ាងឱឡារិកនៅទីក្រុងហូជីមិញ
17/03/2017 07:05
(VOVworld)-នាយប់ថ្ងៃទី១៦មិនា ស្ថានកុងស៊ុលសាធារណរដ្ឋហុងគ្រីសប្រចាំទីក្រុង ហូជំមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីរំលឹកបុណ្យជាតិហុងគ្រីស

(VOVworld)-នាយប់ថ្ងៃទី១៦មិនា ស្ថានកុងស៊ុលសាធារណរដ្ឋហុងគ្រីសប្រចាំទីក្រុង ហូជំមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីរំលឹកបុណ្យជាតិហុងគ្រីសថ្ងៃទី ១៣មិនា។ អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ទីក្រុងហូជិមិញនិងទីក្រុង Budapet របស់ហុង គ្រីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ ការកាលពីឆ្នាំ២០១៥ហើយបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងជម្រុញរាល់សកម្មភាព សហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងទាំងពីរលើវិស័យសុខាភិបាល តូរ្យតន្ត្រីបុរាណ ជាដើម រួមចំណែកទៅក្នុងការកសាងទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើររវាង វៀតណាមជាមួយហុងគ្រីស។ រីឯខ្លួនវិញ លោក Baloghdi Tibor អគ្គកុងស៊ុលសាធារណរដ្ឋហុងគ្រីសប្រចាំទី ក្រុងហូជីមិញបានអះអាងថា សហគ្រាសនានារបស់ហុងគ្រីសមានបំណងសហប្រ តិបត្តិការជាមួយដៃគូនានារបស់ទីក្រុង ដោយផ្តោតសំខាន់លើវិស័យគ្រប់គ្រងប្រភព ទឹក ថែទាំសុខភាព កសិកម្ម សុវត្ថិភាពម្ហូបអាហារ និងបណ្តាគំរោងការកសាងទីក្រុង ឆ្លាតដែលសមស្របនឹងផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញផងដែរ៕
Related






