ពិធីបុណ្យដើមនិទាឃរដូវត្រូវបានរៀបចំឡើងជាច្រើនក្នុងទូទាំងប្រទេសវៀតណាម
23/02/2015 08:46
(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ (ថ្ងៃទី ៤ ខែទី ១ តាមច័ន្ទគតិ) ភ្ញៀវទេសចរណ៍រាប់ ពាន់នាក់ពីគ្រប់ទិសទីបានទៅទស្សនាវត្ត Phat Tich នៅស្រុក Tien Du ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ដើម្បីចូលរួមពិធីបួងសួងសូមឲ្យប្រទេសជាតិមានសន្តិភាព ប្រជាជនមានសុខដុមរម្យនា។

ពិធីបុណ្យដើមនិទាឃរដូវត្រូវបានរៀបចំឡើងជាច្រើនក្នុងទូទាំងប្រទេសវៀតណាម (Image: dantri.com,vn) (VOVworld) – នាថ្ងៃទី ២២ កុម្ភៈ (ថ្ងៃទី ៤ ខែទី ១ តាមច័ន្ទគតិ) ភ្ញៀវទេសចរណ៍រាប់ ពាន់នាក់ពីគ្រប់ទិសទីបានទៅទស្សនាវត្ត Phat Tich នៅស្រុក Tien Du ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ដើម្បីចូលរួមពិធីបួងសួងសូមឲ្យប្រទេសជាតិមានសន្តិភាព ប្រជាជនមានសុខដុមរម្យនា។ នាថ្ងៃដដែល ពិធីដង្ហែរក្បួនផាវដែលបានប្រព្រឹត្តទៅនៅ ខ័ណ្ឌ Dong Ky ទីរួមស្រុក Tu Son ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) បានទាក់ទាញការចូលរួមររបស់មនុស្សរាប់ ពាន់នាក់។ នាយប់ថ្ងៃទី ២២ កុម្ភៈ (ថ្ងៃទី ៤ ខែទី ១ តាមច័ន្ទគតិ) នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) ពិធីបុណ្យនាទិឃ រដូវភ្នំ Ba និងជំនួបមុខអណិកជនវៀតណាមនៅឯបទេសដែលមកស្រុកកំណើត ទទួលបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក ២០១៥ ត្រូវបានរៀបចំឡើង។ នៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃដដែលពិធីបិទបញ្ចប់ផ្លូវផ្កានិងផ្លូវ សៀវភៅលើវិថី Ham Nghi ត្រូវបានរៀបចំឡើង។ ក្នុងរយៈពេល ៧ ថ្ងៃប្រព្រឹត្តទៅ មនុស្សចំនួន ១,៥ លាននាក់បានទៅទស្សនាវិថីនេះ៕
Related
More




