នៅទីបញ្ចុះសពយុទ្ធជនពលីខេត្តដាក់ឡាក់ ក្នុងសង្កាត់ភូអៀន ប្រតិភូ សមាជិកសម្ព័ន្ធយុវជននិងយុវជនជាង ១០០០ នាក់ បានដាក់កម្រងផ្កានិងធូប ដើម្បីរំលឹកដល់លោកប្រធានហូជីមិញ វីរជនពលី និងប្រជាជនដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងការការពារមាតុភូមិ។ ក្នុងអំឡុងពេលនៃកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់អំណោយចំនួន ១០ កញ្ជប់ ដល់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលី រួមទាំងអាហារូបករណ៍ចំនួន ១៥ ចំណែក ដល់និស្សិតមកពីគ្រួសារដែលមានជីវភាពខ្វះខាតរបស់អ្នកទទួលផលគោលនយោបាយ យុទ្ធជនពិការនិងយុទ្ធជនមានជំងឺ។
មុននេះនាយប់ថ្ងៃទី ២៦ ខែកក្កដា ពិធីអុជទៀនរំលឹកវិញ្ញាណក្ខន្ធ រួមទាំងការថ្វាយផ្កា និងធូប ចែកអំណោយ ត្រូវបានប្រារព្ធឡើងនៅទីបញ្ចុះសពយុទ្ធជនពលីខេត្តដាក់ឡាក់ ក្នុងសង្កាត់ តឹន ឡឹប ដោយទាក់ទាញសមាជិកសម្ព័ន្ធយុវជន និងយុវជនជាង ១០០០ នាក់។ លោក ង្វៀន ថាវ យ៉ាង អនុលេខាធិការសម្ព័ន្ធយុវជនខេត្តដាក់ឡាក់ បានឲ្យដឹងថា៖ “សកម្មភាពទាំងនេះមានគោលបំណងបង្ហាញពីការដឹងគុណរបស់យុវជនចំពោះមនុស្សជំនាន់មុនៗ ដែលបានរួមចំណែកដល់បុព្វហេតុនៃការរំដោះជាតិ ឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ។ ក្នុងពេលជាមួយគ្នានេះ ដើម្បីអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីបដិវត្តន៍ ស្នេហាជាតិ មោទនភាពជាតិ ប្រពៃណីនៃការដឹងគុណ ការចងចាំ និងដើម្បីចូលរួមចំណែកចែករំលែកជាមួយក្រុមគ្រួសាររបស់យុទ្ធជនពិការ យុទ្ធជនពលី និងក្រុមគ្រួសារដែលមានគុណូការៈចំពោះបដិវត្តន៍”៕




