កិច្ចពិភាក្សានេះ ប្រធានរដ្ឋសភាទាំងពីររូបបានអះអាងថា តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់; ព្រមព្រៀងគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី; ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ច្រកព្រំដែន ភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់; បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិងវិនិយោគ ខិតខំសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក បង្កើនល្បឿនការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូតវៀត ណាម-កម្ពុជា (១៩៦៧-២០២៧) ដោយជោគជ័យ និងជំរុញការផ្សព្វផ្សាយ ការអប់រំអំពីប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រធានសភាទាំងពីររូបបានឯកភាពគ្នាបន្តសម្របសម្រួលការផ្លាស់ប្តូរ និងការចែករំលែក បទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍ស្ថាប័ន និងប្រព័ន្ធច្បាប់ និងការឃ្លាំមើលកំពូល; បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ ក្រុមមិត្តភាពសភា សមាជិក សភាស្ត្រី និងសមាជិកសភាវ័យក្មេង; បង្កើនការសម្របសម្រួលក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគីដែលភាគីទាំងពីរជាសមាជិក។

លោកប្រធានរដ្ឋសភា ជិន​ថាញ់ មិន បានស្នើឱ្យសម្តេចប្រធានរដ្ឋសភាកម្ពុជាបន្តយកចិត្តទុកដាក់ និងសម្របសម្រួលដល់ស្ថានភាពរស់នៅប្រកបដោយស្ថិរភាពរបស់សហគមន៍ ជនវៀតណាមនៅកម្ពុជា ដោយធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់…។

ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់; បន្តពង្រឹងសាមគ្គីភាព ពង្រីកតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងយន្តការអនុតំបន់មេគង្គ៕