VOV WorldVOV World
ពិធីរំលឹកខួបលើកទី២០នៃទំនាក់ទំនងវៀតណាមអាមេរិកនៅក្រុងវ៉ាស៊ីនតោន
31/07/2015 10:06
(VOVworld)-ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើត ប្រក្រតីភាពទំនាក់ទំនងវៀតណាម អាមេរិកត្រូវ បានស្ថានទូតវៀតណាម រៀបចំឡើងនាថ្ងៃទី៣១កក្កដា
ពិធីរំលឹកខួបលើកទី២០នៃទំនាក់ទំនងវៀតណាមអាមេរិកនៅក្រុងវ៉ាស៊ីនតោន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh ថ្លែងមតិក្នុងពិធី (VOVworld)-ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងវៀតណាម  អាមេរិកត្រូវបានស្ថានទូតវៀតណាម រៀបចំឡើងនាថ្ងៃទី៣១កក្កដា នៅរដ្ឋធានីវ៉ាស៊ីន តោន។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh បានសង្កត់ធ្ងន់ថា៖         “ពិធីនេះជាការជួបប្រាស្រ័យរវាងមិត្តភក្តិនឹងគ្នា សំដៅចែករំលែកនូវកំណាត់ ផ្លូវ កន្លងទៅ ព្រមទាំងរួមការសប្យាយរីករាយ អំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្នុងជំនួបថ្ងៃនេះ ខ្ញុំ បានឃើញភាពស្និទ្ធិ ស្នាលក្នុងមនុស្សម្នាក់ៗនិងការរួមចំណែករបស់យើងទាំងអស់ទៀតផង”។ ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងមតិ         ព្រឹទ្ធសមាជិកអាមេរិក John McCain ជាជនមួយរូបដែលបានដាក់គ្រឹះស្ថាន សម្រាប់ទំ​នាក់ទំនងរវាងវៀតណាមជាមួយអាមេរិកបានឲ្យដឹងថា៖         “ខ្ញុំមិនដែលគិតថា ប្រទេសយើងទាំងពីរ អាចទទួលបានការវិវឌ្ឍន៍យ៉ាង ច្រើន ដូច្នេះឡើយ។​សមិទ្ធិទាំងអស់នេះគឺហូសពីការរំពឹងទុករបស់យើង។ យើងអាចដាក់ នៅខាងក្រោយ រាល់ការឈឺចាប់ដោយសង្គ្រាម ដើម្បីកសាងទំ នាក់ទំនងជាដៃគូ សម្រាប់អនាគតមួយ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនជំនាន់ កូនចៅ របស់យើង”។         ក្នុងតួនាទីជាប្រធានគណៈកម្មាធិការទទួលបន្ទុកយោធានៃព្រឹទ្ធសភាអាមេរិក លោក John McCain អះអាងថា អាមេរិកនឹងរួមដំណើរជាមួយវៀតណាម រក្សា សន្តិសភាពនិងស្ថិរភាពនៅសមុទ្រខាងកើត៕