ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិហុងគ្រី
16/08/2013 08:33
(VOVworld) - នារសៀលថ្ងៃទី ១៥ សីហា ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិ ហុងគ្រី (ថ្ងៃទី ២០ សីហា) ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញភាគខាងត្បូង វៀតណាម។

ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវា បុណ្យជាតិហុងគ្រី (ថ្ងៃទី ២០ សីហា) (Image: Vietnamplus) (VOVworld) - នារសៀលថ្ងៃទី ១៥ សីហា ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិ ហុងគ្រី (ថ្ងៃទី ២០ សីហា) ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញភាគខាងត្បូងវៀត ណាម។ ក្នុងពិធីនេះ តំណាងរបស់ស្ថានទូតហុងគ្រីប្រចាំនៅ វៀតណាមបានសង្កត់ ធ្ងន់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងហុងគ្រីបាននិងកំពុងអភិវឌ្ឍន៍ល្អប្រសើរក្នុងរយៈ ពេលកន្លងមកជាពិសេសគឺកិច្ចសហប្រតិបត្តិការ លើវិស័យ វប្បធម៌ អប់រំនិងបណ្តុះ បណ្ដាល។ អាហារូបករណ៍របស់រដ្ឋាភិបាលហុងគ្រីចំនួន ៤៥ នឹងប្រគល់ជូននិស្សិត វៀតណាម ជាប្រចាំឆ្នាំ។ តាមតំណាងនៃ ស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមបាន ឲ្យដឹងថា៖ ហុងគ្រីកំពុងខំប្រឹងប្រែងក្នុងការកសាងមូលដ្ឋានថ្មីសំរាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ហើយ សង្ឃឹមថា៖ បណ្ដាគំរោងការនេះនឹងបង្កើនទំនាក់ទំនងទ្វេភាគីឲ្យ ខ្លាំងក្លាថែម ទៀត៕
Related





