ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ងសារ រំលឹកដល់ក្រុមវីរៈជនការពារសមុទ្រ
03/04/2026 10:24
[VOVWORLD] - នាព្រឹកថ្ងៃទី ៣ ខែមេសា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន (ខេត្ត ក្វាង ងាយ) ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា ត្រូវបានធ្វើឡើងយ៉ាងឱឡារិក ដែលរួមចំណែកដល់ការតបស្នងសង់គុណ ដល់វីរៈជនការពារសមុទ្រកាលពីអតីតកាល និងលើកកម្ពស់ការយល់ដឹងអំពីការរក្សាអធិបតេយ្យភាពសមុទ្រនៅក្នុងសហគមន៍។

3.4-am_chieu-13-le_khao-tin_tieu_diem.jpg ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន។ (រូបថត៖ VOV ភាគកណ្ដាល) ពិធីរំលឹកវិញ្ញាណក្ខន្ធ យុទ្ធជន ហ័ងសា គឺជាពិធីប្រពៃណីប្រជាប្រិយ ដែល ផ្សាភ្ជាប់ទៅនឹងដំណើរ ការបង្កើត និងសកម្មភាពរបស់ ក្រុមយុទ្ធជនហ័ងសារ។ ពិធីនេះ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទីពីរតាមច័ន្ទគតិ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចាប់តាំងពីឆ្នាំ ២០១៣។ ពិធីនេះ មិនត្រឹមតែជាជំ នឿប្រជាប្រិយប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីការដឹងគុណ និងបញ្ជាក់ពីអធិបតេយ្យភាពសមុទ្ររបស់វៀតណាមផងដែរ។ លោក ង្វៀន ង៉ុក ថាញ់ មេភូមិអានហាយ បាន ឲ្យដឹង ថា៖ “ នេះជា ឆ្នាំទី ១១ ជាប់ៗគ្នា ដែលពិធីនេះ ត្រូវ បានធ្វើឡើងនៅសាលាឃុំភូមិអានហាយ តំបន់ពិសេសលីសើន (ខេត្តក្វាងង៉ាយ)។ ខ្ញុំ មានការ រំជួលចិត្តយ៉ាងខ្លាំង ហើយតែងតែនឹកឃើញដល់បុព្វបុរសរបស់យើងដែលបានទៅការពារអធិបតេយ្យភាព ហើយថ្ងៃនេះ កូនចៅត្រូវតែចងចាំ ជានិច្ច ” ។ បន្ទាប់ពីពិធីនេះគឺជាពិធីដោះលែងទូក បូជា ចូលទៅក្នុងសមុទ្រ។ ទូកទាំងនេះដែលធ្វើដំណើរចេញទៅសមុទ្រ នាំមកនូវជំនឿ ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការការពារសមុទ្រ និង ផ្ទៃមេឃនៃមាតុភូមិ៕
TAG
VOV/VOVWORLD/ពិធីរំលឹកវិញ្ញាណក្ខន្ធ/យុទ្ធជន/ហ័ងសា/ការពារ/សមុទ្រ
Related





