VOV WorldVOV World
ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម​
16/04/2026 11:36
[VOVWORLD] - ព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម បានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយចិនអស់រយៈពេលពីរថ្ងៃកន្លងទៅ ដោយបញ្ជាក់ថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យ​ស៊ីជម្រៅថែមទៀតដល់​​ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីនិង​ចំណងមិត្តភាពរវាងវៀតណាម និងចិន។
ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម​
15_16-4_AM CHIEU.jpg ​ទំព័រដើមនៃកាសែតប្រជាជនចិន ចុះថ្ងៃទី ១៦ ខែមេសា​។ រូបថត៖ VOV កាសែតប្រជាជន (people's daily) ដែលជាភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន ចុះថ្ងៃទី ១៦ ខែមេសា​ បានទុក​ទំព័រដើម ទំព័រទី២ និងទី៣ ភាគច្រើន ដើម្បីផ្សាយរំលេចអំពីកិច្ចពិភាក្សា និងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និង​ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដទៃទៀត ក៏ដូចជាសកម្មភាពរបស់សមាជិកការិយាល័យនយោបាយនៅក្នុងគណៈប្រតិភូជាន់ខ្ពស់វៀតណាម​​ផងដែរ​។ នៅថ្ងៃទី១៥ ខែមេសា គេហទំព័រ Haiwainet.cn បានចុះផ្សាយ​អត្ថបទ​មួយ ដោយសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកទី៣ រវាងមេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ក្នុងរយៈពេល២​ឆ្នាំកន្លងទៅ​។ អត្ថបទបាន​សន្និដ្ឋានថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរ បានបន្តចំណង​មិត្តភាពប្រពៃណី និងធ្វើឱ្យស៊ីជម្រៅថែមទៀត​នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​លើ​គ្រប់​ជ្រុងជ្រោយរវាងភាគីទាំងពីរ។ «ដោយចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី ភាគីទាំងពីរនឹងពន្លឿនការកសាងសហគមន៍ចែករំលែកអនាគត​ចិន-វៀតណាម ដែលមានអត្ថន័យជាយុទ្ធសាស្ត្រនៅ​កម្រិត​ខ្ពស់ជាង»។ ក្នុង​ពេល​ជាមួយ​គ្នានោះ អត្ថបទមួយនៅក្នុងកាសែត Guangming Daily បានបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងវៀតណាម កំពុងចូលដល់ដំណាក់កាល​នវានុវត្តន៍ និងដំឡើងថ្នាក់យ៉ាងឆាប់រហ័ស​៕​
TAG
VOV/VOVWORLD/