ពិធីឧទ្ទេសនាមសៀវភៅ“ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ាន”
17/05/2013 12:16
(VOVworld) – ព្រឹកថ្ងៃទី ១៧ ឧសភា ពិធីឧទ្ទេសនាមសៀវ ភៅស្រាវជ្រាវក្រោម ចំណងជើងថា៖ “ការបង្រួញគំលាត អភិវឌ្ឍន៍ក្នុងអាស៊ាន” បានប្រព្រឹត្តទៅ នៅទីស្នាក់ការលេខា ធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta ឥណ្ឌូណេស៊ី។

(VOVworld) – ព្រឹកថ្ងៃទី ១៧ ឧសភា ពិធីឧទ្ទេសនាមសៀវភៅស្រាវជ្រាវក្រោម ចំណងជើងថា៖ “ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ាន” បានប្រព្រឹត្តទៅ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta ឥណ្ឌូណេស៊ី។ ថ្លែង មតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃការចុះផ្សាយសៀវភៅនេះ ក្នុងកាលៈទេសៈ អាស៊ាននឹង សម្រេចគោដៅកសាងសហគមន៍អាស៊ានឆ្នាំ ២០១៥ ដែលនឹងជួយអាស៊ាន ពិនិត្យមើលនិងវាយតំលៃការអនុវត្តបណ្ដាកម្មវិធីផ្សារភ្ជាប់និងសមាហរនកម្ម កសាងផែនការ របៀបនិងគោលនយោបាយលើវិស័យបង្រួញគំលាតអភិវឌ្ឍន៍ ក្នុងអាស៊ាន។ ប្រធានក្រុមទទួលបន្ទុកអាស៊ានអំពីការផ្តើមគំនិតធ្វើសមាហរនកម្ម (IAI) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Vu Dang Dung បានឲ្យដឹង ថា៖ សៀវភៅនេះផ្តល់ចំណះដឹងត្រឹមត្រូវជាងអំពីការពិតជាក់ស្តែង គំលាតអភិវឌ្ឍន៍ ក្នុងអាស៊ាន ព្រមទាំង ដាក់ចេញវិធានការ គោលដៅ ដែលអាច ជួយបណ្ដា ប្រទេសជាសមាជិកអាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងនិងសមភាពជាង៕
Related





