VOV WorldVOV World
ពិគ្រោះយោបល់នយោបាយវៀតណាម-បូឡង
12/04/2015 08:40
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់​ទំនង​ការទូត (ឆ្នាំ១៩៥០-២០១៥) និងតាមសេចក្ដីអញ្ជើញរបស់ក្រសួងកា​រ​បរទេស​បូឡុង​ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ មេសា ឆ្នាំ ២០១៥ គណៈប្រតិភូ ​ក្រសួងការបរទេសវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រី Bui Thanh Son ទៅបំពេញ​ទស្សនកិច្ចនៅបូឡុង។
ពិគ្រោះយោបល់នយោបាយវៀតណាម-បូឡង
អនុរដ្ឋមន្ត្រី Bui Thanh Son (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់​ទំនង​ការទូត (ឆ្នាំ១៩៥០-២០១៥) និងតាមសេចក្ដីអញ្ជើញរបស់ក្រសួងកា​រ​បរទេស​បូឡុង ​ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ មេសា ឆ្នាំ ២០១៥ គណៈប្រតិភូ ​ក្រសួងការបរទេសវៀត ណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រី Bui Thanh Son ទៅបំពេញ​ទស្សនកិច្ចនៅបូឡុង។  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បាន​ដំណើការ ពិគ្រោះ​យោបល់នយោបាយ  ជាមួយអនុរដ្ឋលេខាធិការ ក្រសួងការបរទេសបូឡុង លោកស្រី ​Katarzyna  Kacperczyk ជួបសម្ដែងការគយរសម ​អនុប្រធានរដ្ឋសភាបូឡុង Jerzy Wenderlich … លៗនៅក្នុងជំនួបទាំងនេះ ភាគី​បូឡុង​បាន​អះអាងនូវគោលនយោបាយ​មុនក៏ដូចជាក្រោយ គោរព និងយក​ចិត្តទុក​ដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត​ភាព ​ប្រពៃណី  និងកិច្ចសហប្រតិ​បត្តិការលើច្រើនវិស័យជាមួយវៀតណាម វាយតំលៃខ្ពស់​ចំពោះ​ លទ្ធផលនានា​ដែលវៀតណាមទទួលបាន ក្នុងរយៈពេលជិត៣០ឆ្នាំ ​ផ្លាស់ប្តូរថ្មី។  ​ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាព អំពីការបង្កើនកិច្ចសហប្រតិបត្តិ​ការ​លើ ច្រើន​វិស័យ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល ​ការពារជាតិ…លៗ