VOV WorldVOV World
ពង្រីកកម្លាំងពលំការពារសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សង្គម
16/08/2015 09:15
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រពៃណី​ របស់នគរបាលវៀតណាម (ថ្ងៃទី១៩ សីហា) អគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បានមានបទសរសេរ១
ពង្រីកកម្លាំងពលំការពារសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សង្គម
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong           (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រពៃណី​ របស់នគរបាលវៀតណាម (ថ្ងៃទី១៩ សីហា) អគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម លោក  Nguyen Phu Trong បានមានបទសរសេរ១ ស្ដីពី៖​បង្កើនការដឹកនាំរបស់បក្ស ពង្រីក កម្លាំងពលំ ធ្វើល្អជាងទៀត ការងារការពារ​សន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិ ភាពសង្គម។ ក្នុងបទសរសេរ​នេះ ​អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ ទៅលើស្ថានភាពជាក់​ស្ដែងដ៏រស់រវីក ក្នុងរយៈពេល៧០ឆ្នាំ កសាង តស៊ូ និងរីកធំ ធាត់ នៃកង​កម្លាំងនគរបាលប្រជាជន បានអះអាងនូវប្រពៃណីដ៏ល្អប្រសើរ អត្តចរិត ​បដិវត្ត កម្លាំងប្រយុទ្ធប្រឆាំងរបស់កងកម្លាំងនគរបាលប្រជាជន ។ បក្ស រដ្ឋ ​និងប្រ ជាជនជានិច្ចកាលជឿជាក់និងសង្ឃឹមថា៖ កងកម្លាំងនគរបាល បន្ត​ពង្រីកប្រពៃណី  ខំប្រឹងប្រែងល្អជាងទៀតរាល់ភារកិច្ច ការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់សង្គម  រួមចំណែកអនុវត្តជោគជ័យ កសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាម សា ធារណរដ្ឋ សង្គមនិយម៕