VOV WorldVOV World
ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ
01/01/2015 09:12
Vovworld-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥​ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានមានអត្ថបទសសេរ
ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ
ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ (VOV)         Vovworld-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានអត្ថបទសសេរក្រោមចំណងជើងថា ក្ដាប់ជាប់​ឱកាស ពង្រីកនូវកំលាំងពលំរបស់ប្រជាជនទាំងមូលការពារផលប្រយោជន៍ជាតិ នាំ ប្រទេសជាតិឈានឡើង។ បញ្ហាដំបូងដែលអត្ថបទសសេររបស់លោកប្រធាន​រដ្ឋ ​ផ្តោតទៅលើគឺការអភិវឌ្ឍន៍ដ៏ចីរភាព ចាត់ទុកនោះជាការជ្រើសរើសមានចរិត ​លក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាមបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៥និងប៉ុន្មានឆ្នាំ​ជា​ បន្ត​វៀតណាមត្រូវនាំខឿនសេដ្ឋកិច្ចផុតពីស្ថានភាពអន់ភាពស្ដារល្បឿនកំណើន ​បន្តជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម​សមាហរណ ​កម្មអន្តរជាតិជាដើម។         ស្ដីពីភារកិច្ចការពារសិទ្ធិប្រយោជន៍ជាតិ តាមលោកប្រធានរដ្ឋថា គឺជា​គោលដៅ ​កំពូល។ ផលប្រយោជន៍ជាតិចំពោះប្រជាជនវៀតណាមគឺជាក់ស្ដែង ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីដ៏ពិសិដ្ឋនៃមាតុប្រទេស របប​សង្គមនិយម សម្បូររុងរឿងសេរីភាព សុភមង្គលរបស់ប្រជាជន។ ​នេះជា​គោលដៅដែលវៀតណាម ប្តេជ្ញាចិត្តខំប្រឹងប្រែងអនុវត្តឲ្យបាន។ ​អត្ថបទសសេរ​ក៏​អះអាងថា​អធិបតេយ្យភាព កោះសមុទ្រនៃមាតុប្រទេសគឺពិសិដ្ឋមិនអាចរំលោភ​បានឡើយ។​វៀតណាមប្តេជ្ញា ដោះស្រាយជំលោះដោយសន្តិវិធី លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ។         ដើម្បីអនុវត្តភារកិច្ចដែលបានដាក់ចេញនោះ ប្រធានរដ្ឋ Truong Tan Sang បាន សង្កត់ធ្ងន់ទៅលើសតិអារម្មណ៍ប្រជាជនជាប្រភពដើម កំលាំងប្រជាជន​ជា​កំលាំង ខ្លាំងបំផុតដើម្បីវៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បងនៃសម័យកាល៕