អញ្ជើញថ្លែងនៅក្នុងពិធីបុណ្យនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ដូ វ៉ាន់ចៀន បានបញ្ជាក់ថា បក្ស និងរដ្ឋបានចេញផ្សាយនូវគោលនយោបាយ និងគោលការណ៍ណែនាំជាច្រើន ស្តីពីកិច្ចការជនជាតិ និងការអភិវឌ្ឍវប្បធម៌ ដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវក្នុងការរក្សាតម្លៃប្រពៃណី លើកកម្ពស់តួនាទីរបស់ជនជាតិភាគតិច និងភ្ជាប់ការអភិរក្សវប្បធម៌ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ អនុប្រធានរដ្ឋសភា លោកដូ វ៉ាន ចៀន បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនបណ្តាជនជាតិនិយាយរួម និងជនជាតិម៉ុងនិយាយដោយឡែក នឹងបន្តលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ជំនះពុះពារលើរាល់ការលំបាក់លំបិន សាមគ្គីគ្នា ថែរក្សាទំនៀមទម្លាប់ និងប្រពៃណី ប្រឡងប្រណាំងក្នុងការងារ សិក្សា និងរួមជាមួយប្រទេសទាំងមូល ឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ”។
រាត្រីបើកបាននាំមកនូវលំហរសិល្បៈដ៏សម្បូរបែបរបស់ក្រុមជនជាតិម៉ុង ដែលត្រូវបានរៀបចំជាបីជំពូក។ ហើយជំពូកនីមួយៗគឺជាផ្នែកមួយនៃជីវភាពវប្បធម៌របស់ជនជាតិម៉ុង ចាប់ពីទេសភាពភ្នំ និងព្រៃឈើ សំឡេងខ្លុយ ទីផ្សារ សិប្បកម្ម និងជីវភាពសហគមន៍ រហូតដល់អារម្មណ៍ចំពោះមាតុភូមិ និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខក្នុងសម័យកាលផ្លាស់ប្តូរថ្មី៕




