នេះក៏ជាតម្រូវការដែលអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់នៅក្នុងសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា។
បច្ចុប្បន្ន ហាណូយកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងបានបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមរបស់ប្រទេសទាំងមូល។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ ផលិតផលក្នុងតំបន់សរុប (GRDP) របស់ទីក្រុងមានកំណើន ៨,៨៥% ដោយឡែកក្នុងត្រីមាសទី៣ សម្រេចបានកំណើន ១០,០២%; ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង ៤ ពាន់លានដុល្លារអាមេរិក។ ទីក្រុងបានផ្តោតលើការជំរុញកំណែទម្រង់រដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថល ការដាក់ឱ្យដំណើរការគំរូអាច្ញាធរមូលដ្ឋានពីរកម្រិត និងជាប់ចំណាត់ថ្នាក់កំពូលទូទាំងប្រទេសរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ទាក់ទងនឹងសន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន (PII)។ ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលផ្សារភ្ជាប់នឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍រដ្ឋធានីក្នុងចក្ខុវិស័យរយៈពេល ១០០ ឆ្នាំ ទីក្រុងហាណូយកំពុងកំណត់រូបរាងលំហអភិវឌ្ឍន៍ថ្មី តាមទិសពហុមជ្ឈមណ្ឌល បៃតង ឆ្លាតវៃ និងទំនើប ដោយយកមនុស្សជាស្នូល និងថែរក្សាអត្តសញ្ញាណវប្បធម៌រាបក់ពាន់ឆ្នាំផងដែរ៕




