នៅទីនេះ លោកស្រី ហា ធីង៉ា បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ព្រះតេជគុណ ធីច ថាញ់ ក្វៀត និងសមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តធ្វើការរួមគ្នាជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីលើកកម្ពស់កម្លាំងមហាសាមគ្គីជាតិជនជាតិទាំងមូល ដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិដោយជោគជ័យនៅក្នុងយុគសម័យថ្មី។ បណ្ឌិតសភាព្រះពុទ្ធសាសនាវៀតណាម នឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាព ដោយទទួលមរតកបេសកកម្មផ្សព្វផ្សាយព្រះពុទ្ធសាសនា និងបម្រើមនុស្សជាតិ។

ចំណែក​ឯ​ព្រះអង្គ​វិញ ព្រះតេជគុណ ធីច ថាញ់ ក្វៀត បាន​អះអាង​ថា សមាគម​ពុទ្ធសាសនា​វៀតណាម និង​បណ្ឌិត្យសភា​ពុទ្ធសាសនា​វៀតណាម នឹង​បន្ត​ធ្វើការ​ជាមួយ​រណសិរ្ស​មាតុភូមិ​វៀតណាម នៅ​ក្នុងសាមគ្គីភាព​ប្រជាជន និង​តភ្ជាប់​ទំនាក់ទំនង​អន្តរ​សាសនា ដោយ​ប្រកាន់យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​នៃ "ព្រះពុទ្ធសាសនា - ជាតិ - សង្គមនិយម" និង​រួមចំណែក​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យុទ្ធនាការ និង​ចលនាប្រឡងប្រណាំង​ស្នេហាជាតិ​ ​ដោយ​រណសិរ្ស​មាតុភូមិ​វៀតណាមបំផុសឡើង​ក្នុង​រយៈពេល​ខាងមុខ៕