VOV WorldVOV World
ព្រះមហាក្សត្រីអង់គ្លេសអនុម័តលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យចរចារចាកចេញពី EU
17/03/2017 08:22
(VOVworld) - នារសៀលថ្ងៃទី១៦ មិនា ព្រះមហាក្សត្រី អង់គ្លេស Elizabeth ២ បានអនុម័តលើគំរោងច្បាប់អំពី Brexit ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ធ្វើឲ្យមានសុពលភាពនូវ មាត្រា៥០នៃសន្ធិសញ្ញា Lisbon ដើម្បីនាំប្រទេសអង់គ្លេសឈានចូលដំណើរការចាកចេញពីសហភាព អឺរ៉ុប (EU)។
ព្រះមហាក្សត្រីអង់គ្លេសអនុម័តលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យចរចារចាកចេញពី EU
ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១៦ មិនា ព្រះមហាក្សត្រីអង់គ្លេស Elizabeth ២ បានអនុម័តលើគំរោងច្បាប់អំពី Brexit ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ធ្វើឲ្យមានសុពលភាពនូវមាត្រា៥០នៃសន្ធិសញ្ញា Lisbon ដើម្បីនាំប្រទេសអង់គ្លេសឈានចូលដំណើរការចាកចេញពីសហភាព អឺរ៉ុប (EU)។ តាមគំរោងថា នាយករដ្ឋមន្រ្តីលោកស្រី May អាចចាប់ផ្ដើមដំណើរការចរចារ ដែល គ្រោងនឹងអូសបន្លាយក្នុងរយៈពេល២ឆ្នាំជាមួយ EU តាមមាត្រា ៥០នៃសន្ធិសញ្ញា  Lisbon នោះ នាចុងខែមិនាឆ្នាំ២០១៧។ មុននោះ សភាទាំងពីររបស់អង់គ្លេសបាន បោះឆ្នោតអនុម័តលើគំរោងច្បាប់ស្ដីអំពី Brexit នាថ្ងៃទី១៤ មិនា កន្លងទៅ៕