ព្រឹទ្ធសមាជិកអាមេរិកអះអាងរួមចំណែកជំរុញទំនាក់ទំនងដៃគូរលើគ្រប់វិស័យអាមេរិក-វៀតណាម
23/01/2015 09:42
Vovworld-នាព្រឹកថ្ងៃទី២៣មករា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិកលោក Pham Quang Vinh

ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសមាជិកសភាជាន់ទាប Eliot Engel (VOV) Vovworld-នាព្រឹកថ្ងៃទី២៣មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានមានជំនួបសន្ទនាជាមួយព្រឹទ្ធសមាជិកគណបក្ស សាធារណៈរដ្ឋលោក John McCain ប្រធានគណៈកម្មាធិការយោធាព្រឹទ្ធសភានិង សមាជិកសភាជាន់ទាបគណបក្សប្រជាធិបតេយ្យលោក Eliot Engel សមាជិកជាន់ ខ្ពស់គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប។ នៅជំនួបជាមួយព្រឹទ្ធសមាជិក McCain ភាគីទាំងពីរបានចែករំលែករាល់អាទិ ភាពក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិកលើវិស័យទាំងអស់សមស្របនឹង ក្របខ័ណ្ឌដៃគូលើគ្រប់វិស័យ។ ព្រឹទ្ធសមាជិក McCain និងឯកអគ្គរដ្ឋទូត Pham Quang Vinh បានផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនដែលយកចិត្តទុកដាក់ដូចគ្នាដូចជាស្ថានភាព ដំបន់និងជំលោះដែនដីដែនសមុទ្រនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃការធានាសន្តិភាពស្ថិរភាពសេរីភាពនាវាចរណ៍នៅដំបន់និង ដោះស្រាយជំលោះដោយសន្តិវិធី។ នាថ្ងៃដដែល ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសមាជិក សភាជាន់ទាប Eliot Engel។ សមាជិកសភាជាន់ទាប Eliot Engel បានវាយតំលៃខ្ពស់ រាល់វឌ្ឍន៍ភាពដ៏ខ្លាំងក្លាក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនិងគោរពអត្ថន័យនៃពិធី រំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត៕
Related







