VOV WorldVOV World
ឆ្លើយតប​គ្រោះអាសន្ន​ ខាង​សុវត្ថិភាពជាបន្ទាន់​ ឲ្យបានទាន់ពេលវេលា​សម្រាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន Vietnam Airlines ពី​ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​វៀតណាម​
06/01/2022 08:44
(VOVWORLD) - នាយប់ថ្ងៃទី ៥ មករា នាយករដ្ឋានអាកាសចរណ៍វៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីជើងហោះហើរ VN5311/NRT-HAN នៅថ្ងៃទី ៥ ខែមករា របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម - Vietnam Airlines ត្រូវបានគំរាមកំហែងសន្តិសុខ។
ឆ្លើយតប​គ្រោះអាសន្ន​ ខាង​សុវត្ថិភាពជាបន្ទាន់​ ឲ្យបានទាន់ពេលវេលា​សម្រាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន Vietnam Airlines ពី​ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​វៀតណាម​
ប្រភព៖ Vietnam+ យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថានៅថ្ងៃទី ៥ ខែមករា ជើងហោះហើរ VN5311 របស់ Vietnam Airlines  ដោយប្រើយន្តហោះ B787-868 ពី Narita (ជប៉ុន) មកកាន់ទីក្រុងហាណូយ (NRT-HAN) ចេញដំណើរនាវេលាម៉ោង ១០ និង ៣០ នាទី (ម៉ោងក្នុងតំបន់) រួមមានក្រុមអ្នកបើកបរចំនួន ១៥ នាក់ និងអ្នកដំណើរចំនួន ៤៧ នាក់។ នាវេលាម៉ោង ១១ និង ១០ នាទី (ម៉ោងក្នុងស្រុក) សាខា Vietnam Airlines   នៅជប៉ុនទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថាជាជនជាតិអាមេរិកនិយាយភាសាជប៉ុនដោយគម្រាមបាញ់ទម្លាក់យន្តហោះ ខណៈហោះហើរឆ្លងកាត់ឈូងសមុទ្រតូក្យូ ហើយនិយាយថាយន្តហោះនេះគួរតែវិលត្រឡប់ទៅវិញ។ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ជើងហោះហើរ VN5311 បានប្តូរទិសទៅចុះចតនៅអាកាសយានដ្ឋាន Fukuoka (ជប៉ុន) ហើយបន្តធ្វើដំណើរហោះហើរត្រឡប់មកទីក្រុងហាណូយវិញ ដោយចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នារលៀលថ្ងៃដដែល។ យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា អង្គភាពបានឆ្លើយតប ខាងសន្តិសុខជាបន្ទាន់ យ៉ាងទាន់ពេលវេលា ដើម្បីដោះស្រាយឧបទ្ទវហេតុនេះ ស្របតាមបទប្បញ្ញត្តិ ដោយធានាសុវត្ថិភាពសម្រាប់ជើងហោះហើរ។ នាបច្ចុប្បន្ននេះ ស្ថាប័នមានសត្ថមកិច្ចកំពុងស៊ើបអង្កេតនិងបំភ្លឺករណីនេះផងដែរ៕