VOV WorldVOV World
ឆ្នាំ២០១៣ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ចិន។
19/12/2013 11:18
Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជាមួយ​អនុប្រធាន​រណសិរ្សមាតុភូមិចិនលោក Wang Jia Rui ព្រឹកថ្ងៃទី១៩ធ្នូ។
ឆ្នាំ២០១៣ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ចិន។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយអនុប្រធានរណសិរ្សមាតុភូមិចិនលោក Wang Jia Rui (VOV)         Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជាមួយ​អនុប្រធាន​រណសិរ្សមាតុភូមិចិនលោក Wang Jia Rui ព្រឹកថ្ងៃទី១៩ធ្នូ។ នៅពិធី​ទទួល​ជួបសន្ទនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​លោក Nguyen Thien Nhan បានអះអាងថា​ឆ្នាំ២០១៣ជាឆ្នាំមានបណ្ដាដំណើរ​ទស្សនកិច្ច​ថ្នាក់ជាន់ខ្ពស់ របស់ថ្នាក់ដឹកនាំរដ្ឋរដ្ឋាភិបាលនៃប្រទេសទាំងពីរ។​ ការ​ដែល​គណៈប្រតិភូគណៈ កម្មាធិការរណសិរ្សមាតុភូមិចិនមកបំពេញទស្សនកិច្ចនៅ​វៀតណាមនឹងរួម ចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រីឯ លោក Wang​ Jia Rui បានថ្លែងអំណរគុណដ៏ស្មោះត្រង់ចំពោះលោក​ប្រធាន Nguyen Thien Nhan និងថ្នាក់ដឹកនាំវៀតណាមដែលបានលៃទុកពេល​វេលា​​​ទទួលជួបសន្ទនា ជាមួយគណៈប្រតិភូនិងជឿជាក់ថា ក្នុងរយៈពេលខាងមុខ​កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តេបានអភិវឌ្ឍន៍ចីរភាពយូរអង្វែងជឿនលឿនដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕