VOV WorldVOV World
ឆ្នាំ២០១៧តម្លៃជលផលនឹងបន្តទទួលបានកំណើនដោយគ្រោងនឹងទទួលបានជាង៧ពាន់លានដុល្លារអាមេរិក
01/02/2017 08:34
(VOVworld)-រហូតមកដល់ពេលនេះ ជលផលរបស់វៀតណាមបាននាំចេញទីផ្សារ ចំនួន១៦១លើទូទាំងពិភពលោក។
ឆ្នាំ២០១៧តម្លៃជលផលនឹងបន្តទទួលបានកំណើនដោយគ្រោងនឹងទទួលបានជាង៧ពាន់លានដុល្លារអាមេរិក
ឆ្នាំ២០១៧តម្លៃជលផលនឹងបន្តទទួលបានកំណើនដោយគ្រោងនឹងទទួលបានជាង៧ពាន់លានដុល្លារអាមេរិក (VOVworld)-រហូតមកដល់ពេលនេះ ជលផលរបស់វៀតណាមបាននាំចេញទីផ្សារ ចំនួន១៦១លើទូទាំងពិភពលោក។ ទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន  ក្នុងឆ្នាំ២០១៧នេះក៏ដោយ ប៉ុន្តែឆ្នាំ២០១៧ត្រូវបានព្យាករណ៍ថា ជាឆ្នាំទទួលបាន  កំណើននាំចេញគួរឲ្យកត់សម្គាល់ដែរ។ លោក Vu Van Tam អនុរដ្ឋមន្ត្រីក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖         “តំបន់នីមួយៗសុទ្ធតែមានផលិតផលមួយដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយ  ត្រូវបានចាត់ទុកថានោះជាឧត្តមភាព។​តាមនោះ ក្នុងឆ្នាំ២០១៧នេះ ទន្ទឹមនឹងការ ផលិតនិងនាំចេញនូវផលិតផលសំខាន់គឺត្រីត្រានិងបង្គាទឹកភ្លាវនោះ គឺយើងត្រូវ  ផ្តោតសំខាន់ផលិតនូវផលិតផលជាប្រៀបខ្លាំងក្នុងប្រទេសដើម្បីធ្វើការអភិវឌ្ឍន៍ តាមតំបន់នីមួយៗផងដែរ”៕