ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម -ឡាវនិងឡាវ-វៀតណាម២០១២ប្រកបដោយជោគជ័យ
26/12/2012 10:33
(VOV)_ នាថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានធ្វើអធិបតី សន្និសីទកាសែត ស្ដីពីការជោគជ័យនៃឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម -ឡាវ និងឡាវ-វៀតណាម ២០១២។

(VOV)_ នាថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានធ្វើអធិបតី សន្និសីទកាសែត ស្ដីពីការជោគជ័យនៃឆ្នាំសាមគ្គី ភាព មិត្តភាពវៀតណាម -ឡាវ និងឡាវ-វៀតណាម ២០១២។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងនថា÷ក្នុងឆ្នាំ២០១២ ប្រទេសទាំងពីរ វៀត ណាម និងឡាវ បានរួមសហការ រៀបចំសកម្មភាពជាច្រើន ដ៏សម្បូរបែប ជាក់ស្ដែង និងប្រសិទ្ធភាព ទាក់ទាញការចូលរយំរបស់គ្រាប់ជាន់ថ្នាក់ ស្ថាប័ន និងប្រជាជនគ្រប់ ស្រទាប់ នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ “ ឆ្នាំ ២០១២បានបញ្ចប់ ប៉ុន្តែ លទ្ធផលនៃឆ្នាំសាមគ្គីភាព មិត្តភាព បានបង្កើតកម្លាំងចលករសំខាន់ រួមចំណែក នាំទំនាក់ទំនង នៃប្រទេសទាំងពីរ អភិវឌ្ឍន៍ឡើង កំពស់ថ្មី។ ខ្ញុំជឿជាក់ថា÷ ជាមួយជោគជ័យ របស់ឆ្នាំ សាមគ្គិភាព មិត្តភាពវៀតណាម -ឡាវ និងឡាវ-វៀតណាម ២០១២ ប្រទេសទាំងពីរ នឹងបន្តរួមសហការ យ៉ាងជិតស្និទ្ធ នាំទំនាក់ទំនង ពិសេសវៀតណាមនិងលាវ អភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត និងទទួលប្រ សិទ្ធភាពជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។” រីឯ អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានចាត់ទុកថា÷ “ ទោះបីជា ស្ថានភាពអន្តរជាតិ និងក្នុងតំបន់ មានការប្រែប្រួលយ៉ាងនាក្តី ប៉ុន្តែ បក្ស រដ្ឋ និងប្រជាជនឡាវនឹងបន្តរួមដំណើរជាមួយបណ្ដាសមមិត្តវៀតណាម រក្សារចំណងសាមគ្គីភាពពិសេសនៃប្រទេសទាំងពីរនេះ និងចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានទេ៕” អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ Chummaly Sayasone និង ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (http://www.sggp.org.vn)
Related
More




