VOV WorldVOV World
មនុស្ស​ ៦០.០០០ អ្នកធ្វើធម្មយាត្រាទៅវិហារស្តេចហ៊ុង
20/04/2026 11:12
[VOVWORLD] - ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃដំបូងនៃពិធីបុណ្យវិហារស្តេច​ហ៊ុង និងសប្តាហ៍វប្បធម៌ និងទេសចរណ៍ទឹក​ដី​ដូនតាឆ្នាំ ២០២៦ មនុស្សជាង ៦០,០០០ នាក់បានមក​កាន់​ខេត្ត ភូ ថ ដើម្បីអុជធូបរំលឹកវិញ្ញាណក្ខណ្ឌបណ្តា​ស្តេចហ៊ុង និងចូលរួមក្នុងសកម្មភាពវប្បធម៌ និងសិល្បៈដ៏​​វិសេសវិសាល​ជាច្រើន​។
មនុស្ស​ ៦០.០០០ អ្នកធ្វើធម្មយាត្រាទៅវិហារស្តេចហ៊ុង
Đêm khai mạc Lễ hội Đền Hùng với chủ đề “Linh thiêng nguồn cội - Đất Tổ Hùng Vương”. Ảnh: VOV រាត្រីបើកពិធីបុណ្យវិហារស្តេចហ៊ុង ក្រោមប្រធានបទ «ប្រភពដើមពិសិដ្ឋ - ទឹកដីដូនតារបស់ស្តេចហ៊ុង»។ រូបថត៖ VOV នៅឆ្នាំនេះ ពិធីបុណ្យវិហារ​ស្តេច​ហ៊ុង និងសប្តាហ៍វប្បធម៌ទេសចរណ៍ទឹក​ដីដូនតាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ក្នុងបរិយាកាស​អភិវឌ្ឍន៍ថ្មី ទាំង​​ទីតាំង​ភូមិសាស្ត្រ វប្បធម៌ និងសក្តានុពល បន្ទាប់ពីការរួមបញ្ចូលខេត្តទាំងបីគឺខេត្តភូថូ ​វិញភុក និង​ហ័រប៊ិញ។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺពិធីបើកដែលមានប្រធានបទ "ប្រភពដើមដ៏​ពិសិដ្ឋ - ទឹកដីដូ​នតារបស់ស្តេចហ៊ុង" ជាមួយនឹងការសម្តែងសិល្បៈដ៏អស្ចារ្យជាច្រើន ដែលមិនត្រឹមតែលើក​តម្កើង ថែរក្សា និងពង្រីកតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌​ដ៏​វិសេសវិសាលរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសិលធម៍ "ផឹកទឹកនឹក​ប្រភពដើម" និងបង្ហាញពីការដឹងគុណចំពោះគុណូបការៈរបស់​ជីដូនជី​តាផងដែរ។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំ ក៏បានរៀបចំសកម្មភាពវប្បធម៌ និងកីឡាជាច្រើនដូចជា៖ មហោស្រពសិល្បៈប្រជាប្រិយ​ខេត្តភូថូ ឆ្នាំ២០២៦; សកម្មភាពកីឡាដែលមានការចូលរួមពីអត្តពលិកជាង ៤០០ នាក់មកពីអង្គភាពចំនួន ៨២​។ល។​ ពិធីសែន​ខួប​ស្តេច​ហ៊ុង - ពិធីបុណ្យ​វិហារស្តេចហ៊ុង និងសប្តាហ៍វប្បធម៌ទេសចរណ៍​ទឹកដី​ដូនតាឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នឹងត្រូវបានរៀបចំឡើងនៅថ្នាក់ខេត្ត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី២៦ ខែមេសា (ចំនឹងថ្ងៃទី១ ដល់ថ្ងៃទី១០ នៃខែទី៣ តាមច័ន្ទគតិ) នៅតំបន់​កេរ្តិ៍ដំណែលប្រវត្តិសាវិហារស្តេចហ៊ុង ខេត្តភូថ និងបណ្តា​ឃុំ និងសង្កាត់​នៅក្នុង​ខេត្តផងដែរ៕ ​
TAG
VOV/VOVWORLD/ធម្មយាត្រា/វិហារស្តេចហ៊ុង/ខេត្ត ភូ ថ/វៀតណាម