បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ
20/04/2026 11:26
[VOVWORLD] - ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

260420_am_13.jpg លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ដឹកនាំកិច្ចប្រជុំជាមួយក្រសួងនិងស្ថាប័ននានា ស្តីពីបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ (រូបថត៖ VNA) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយក្រសួង និងស្ថាប័ននានាលើខ្លឹមសារនេះ នៅព្រឹកថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានវាយតម្លៃថា ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមពីគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ ប៉ុន្តែនៅតែជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រដោយផ្សាភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ គឺជាការងារដ៏សែនសំខាន់។ ការទទួលខុសត្រូវដែលដាក់លើក្រសួង និងវិស័យនានា គឺធំធេងណាស់។ ដូច្នេះ យើងត្រូវពិនិត្យ និងបង្ហើយបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ ដោយ ជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវ ដែលសម្រេចលើការអភិវឌ្ឍរបស់ប្រទេសជាតិ និងអាចអនុវត្តន៍បានភ្លាមៗ ដើម្បីជៀសវាងការខ្ជះខ្ជាយធនធាន។ ត្រូវតែផ្អែកលើកត្តាបីយ៉ាង៖ ទីមួយ គឺតម្រូវការអភិវឌ្ឍន៍។ ទីពីរ គឺការបង្កើនសមត្ថភាពប្រកួតប្រជែង ប្រៀបខ្លាំង និងសក្តានុពលនៃឧស្សាហកម្មទាំងនេះបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ទីបី គឺសមត្ថភាពក្នុងការបង្កើតខ្សែសង្វាក់តម្លៃ និងទីផ្សារ”។ លោកឧបនាយករដ្ឋមន្រ្តី Ho Quoc Dung បានស្នើឲ្យក្រសួងនីមួយៗ និងវិស័យនីមួយៗ ត្រូវតែកំណត់យ៉ាងច្បាស់នូវផលិតផលយុទ្ធសាស្ត្រតាមលំដាប់លំដោយអាទិភាព៕
TAG
VOV/VOVWORLD/ឧបនាយករដ្ឋមន្រ្តី/វៀតណាម/បច្ចេកវិទ្យា/ផលិតផល/យុទ្ធសាស្ត្រ
Related





