ចិន - រុស្ស៊ីបង្កើនទំនាក់ទំនងទ្វេភាគិ
29/03/2012 11:26
នាថ្ងៃទី២៨មិនាក្នុងការចូលរួមសន្និសីទកំពូលលើក ទី ៤ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ BRICS ប្រធានរដ្ឋចិន ហូចិនតាវ បានជួបចរចារ ជាមួយប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅចិន Anh Tuan ឲ្យដឹងថា៖ នា ថ្ងៃទី ២៨ មិនា ក្នុងការចូលរួមសន្និសីទកំពូលលើកទី ៤ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើប នឹងលេចចេញ BRICS ប្រធានរដ្ឋចិន ហូចិនតាវ បានជួបចរចារជាមួយប្រធានាធិបតី រុស្ស៊ី Dmitry Medvedev។ ភាគីទាំង២បាន ឯកភាព ខំប្រឹងប្រែងនាំទំនាក់ទំនងដៃគូរ សហប្រតិបត្តិការ យុទ្ធសាស្ត្រ លើគ្រប់ វិស័យ ចិន - រុស្ស៊ី ឡើងកំពស់ថ្មី។ ប្រធានរដ្ឋចិន ហូចិនតាវ បានសង្ឃឹមថា៖ នៅចំពោះមុខស្ថានភាពលើពិភពលោក មានការផ្លាស់ប្តូរដ៏ ស្មុគស្មាញ ភាគីទាំង២ យ៉ាងសកម្មផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនគាំទ្រគ្នាទៅវិញ ទៅមកអំពី នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលឲ្យ ខ្លាំងក្លា ថែមទៀត រៀបបចំល្អ “ឆ្នាំទេសចរណ៍ ចិន - រុស្ស៊ី” បង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលបញ្ហាអន្តជាតិ៕
Related





