ចិនគាំទ្រការនាំចេញសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំពោះស.ប.បកូរ៉េ
29/02/2016 09:53
(VOVworld) - ចិនបានសំដែងការស្រុះចិត្តគំនិតជាមួយ កូរ៉េខាងត្បូងអំពីសារៈសំខាន់នៃការអនុវត្តយ៉ាងពេញ លេញនូវបទដាក់ទ័ណ្ឌកម្មរបស់អ.ស.បដែលទើបនឹង បាននាំចេញចំពោះស.ប.បក្រោយពីពេលប្រទេសនេះ ដំណើរការសាកល្បងនុយក្លេអ៊ែរប៉ុន្មានខែមុននេះនិងការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្ទុកផ្កាយរណបនាពេលថ្មីៗនេះ។

បេសកជនពិសេសចិនលោក Wu Daiwe និងសមភាគីកូរ៉េខាងត្បូងលោក Hwang Joon-kook នៅទីក្រុងសេអ៊ូលនាថ្ងៃទី២៨ កុម្ភៈ (រូបថត៖AFP) (VOVworld) - ចិនបានសំដែងការស្រុះចិត្តគំនិតជាមួយកូរ៉េខាងត្បូងអំពីសារៈសំខាន់ នៃការអនុវត្តយ៉ាងពេញលេញនូវបទដាក់ទ័ណ្ឌកម្មរបស់អ.ស.បដែលទើបនឹងបាន នាំចេញចំពោះស.ប.បក្រោយពីពេលប្រទេសនេះដំណើរការសាកល្បងនុយក្លេអ៊ែរ ប៉ុន្មានខែមុននេះនិងការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្ទុកផ្កាយរណប នាពេលថ្មីៗ នេះ។នាថ្ងៃទី២៨ កុម្ភៈ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួប សន្ទនាជាមួយបេសកជនពិសេសចិនលោក Wu Daiwe នៅរដ្ឋធានីសេអ៊ូល បេសក ជនពិសេសកូរ៉េខាងត្បូងអំពីសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Hwang Joon-kook បានឲ្យដឹងថា ចិនបានឯកភាពជាមួយកូរ៉េខាងត្បូងថា ស.ប.បកូរ៉េមិន មានការជ្រើសរើសផ្សេងណាក្រៅពីការផ្លាស់ប្ដូរ។រីឯខ្លួនវិញ លោក Wu Daiwe បាន ឲ្យដឹងថា ចិនគាំទ្រការនាំចេញសេចក្ដីសំរេចចិត្តថ្មីរបស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.បចំពោះស.ប.បកូរ៉េ ព្រមទាំងអះអាងថា ភាគីទាក់ទិន នានាគប្បីសហប្រតិ បតិ្តការដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕
Related





