VOV WorldVOV World
ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
06/08/2015 11:15
(VOVworld) – រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទើបនឹងលើកឡើងការ ផ្តើមគំនិតចំនួន ១០ សំដៅបង្កើន កិច្ចសហប្រតិបត្តិការដ៏ស៊ីជំរៅថែមទៀតជាមួយ អាស៊ាន។
ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA) (VOVworld) – រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទើបនឹងលើកឡើងការ ផ្តើមគំនិតចំនួន ១០ សំដៅបង្កើនកិច្ចសហប្រតិបត្តិការដ៏ស៊ីជំរៅថែមទៀតជាមួយ អាស៊ាន។ នាថ្ងៃទី ៦ សីហា ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី  Kuala Lumpur របស់ម៉ាឡេស៊ី លោក Wang Yi បានឲ្យដឹងថា៖ ក្នុងពេលកសាងសហគមន៍រួមស្និតស្នាលថែមទៀតជាមួយ  អាស៊ានហើយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានតាម យន្តការ “២+៧” នេះចិនមានគោលបំណងលើកឡើងការផ្តើមគំនិតថ្មីចំនួន ១០  សំដៅ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងចំណោមការផ្តើមគំនិតថ្មីនេះ មានផែនការ​ធ្វើសកម្មភាព២០១៦-២០២០សំដៅអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងអាស៊ាន-ចិនដែល សង្កត់ធ្ងន់ទៅលើភាពទំនើបលើគ្រប់ជ្រុងជ្រោយនិងយថាទស្សព្រមទាំងធ្វើ អាជីវកម្មបណ្ដាវិស័យសហប្រតិបត្តិការថ្មីផ្សេងៗទៀតផង។ ចិនបានចាត់ទុក ថា៖ភាគីទាំងពីរគប្បីធានាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតតាមរយៈការ ដោះស្រាយជំលោះ ដោយសន្តិវិធី៕