VOV WorldVOV World
ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន
02/11/2015 08:47
(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន ជួបសន្ទនាជាមួយសមភាគីចិន លោក Li Keqiang នៅខាងក្រៅសន្និសីទកំពូល ត្រីភាគីកូរ៉េខាងត្បូង-ចិន-ជប៉ុន នៅទីក្រុង Seoul កូរ៉េខាងត្បូង។
ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន
ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន (Image: VNA) (VOVworld) – នាថ្ងៃទី ១ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន  ជួបសន្ទនាជាមួយសមភាគីចិន លោក Li Keqiang នៅខាងក្រៅសន្និសីទកំពូល ត្រីភាគីកូរ៉េខាងត្បូង-ចិន-ជប៉ុន នៅទីក្រុង Seoul កូរ៉េខាងត្បូង។ ក្នុងជំនួប នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានលើកច្បាស់ថា៖ ប្រទេសទាំងពីរគប្បី ដោះស្រាយបញ្ហារសើបក្នុងទំនាក់ទំនងនយោបាយទ្វេភាគីដោយឈរលើស្មារតី  ស្មោះត្រង់ជាមួយប្រវត្តិសាស្ត្រ ព្រមទាំង ធានាបាននូវទំនាក់ទំនងយុទ្ធសាស្ត្រទ្វេ  ភាគីអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍រួម។ រីឯខ្លួនវិញ នាយក រដ្ឋមន្ត្រីជប៉ុន​ លោក  Shinzo Abe បានសង្កត់ធ្ងន់ថា៖ បណ្ដាការខំប្រឹង ប្រែង របស់តូក្យូគឺសំដៅកែលំអរទំនាក់ទំនងជាមួយប៉េកាំង។ ថ្នាក់ដឹកនាំជប៉ុន បានអះអាងនូវការប្តេជ្ញាចិត្តក្នុងគោលការណ៍កសាងទំនាក់ទំនងយុទ្ធសាស្ត្រ ដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នាជាមួយចិន។ ភាគីទាំងពីរបាន ឯកភាពចាប់ផ្តើមការចរចារទាក់ទិនដល់សកម្មភាពធ្វើអាជីវកម្មឧស្ម័នដុតនៅ សមុទ្រ Hoa Tung ព្រមទាំង សហការយ៉ាងសកម្មជាមួយគ្នាដើម្បីអនុវត្តយន្ត ការទាក់ទងរវាងកងទ័ពនៃប្រទេសទាំងពីរសំដៅជៀសវាងការប៉ះទង្គិចនៅ សមុទ្រ Hoa Tung ។ ប្រទេសទាំងពីរបានឯកភាពរៀបចំការសន្ទនាសេដ្ឋកិច្ច ជាន់ខ្ពស់នាឆ្នាំ ២០១៦ បន្ទាប់ពី ៦ ឆ្នាំត្រូវបានផ្អាក៕ 

More