ចិននិងជប៉ុនខំប្រឹងប្រែងស្ដាទំនាក់ទំនង
11/01/2014 08:56
Vovworld-នាថ្ងៃទី១០មករានៅទីក្រុង Osaka ជប៉ុន បានប្រព្រឹត្តទៅពិធីអំណរឆ្នាំថ្មី២០១៤ដោយមជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជប៉ុន-ចិន (JCERTC) សហការជាមួយសមាគមមិត្តភាពជប៉ុន-ចិននៅ Osaka រៀបចំសំដៅពង្រឹងទំនាក់ទំនងរវាងជប៉ុននិងចិន។

ចិននិងជប៉ុនខំប្រឹងប្រែងស្ដាទំនាក់ទំនង (vietnamnet.vn) Vovworld-នាថ្ងៃទី១០មករានៅទីក្រុង Osaka ជប៉ុន បានប្រព្រឹត្តទៅពិធីអំណរឆ្នាំថ្មី២០១៤ដោយមជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជប៉ុន-ចិន (JCERTC) សហការជាមួយសមាគមមិត្តភាពជប៉ុន-ចិននៅ Osaka រៀបចំសំដៅពង្រឹងទំនាក់ទំនងរវាងជប៉ុននិងចិន។ ធ្វើអធិបតីពិធីប្រារព្ធព្រឹត្តិការណ៍នេះ នាយក JCERTC លោក Atsushi Murayama បានអះអាងថា ដោយមិនអើពើដល់ភាពតានតឹងខាងនយោបាយរវាងប្រទេសទាំងពីរដែលទាក់ទិនដល់បញ្ហាការទូតមួយចំនួននោះ ប្រជាជននៃប្រទេសទាំងពី រត្រូវមានរបៀបទាក់ទងថ្មីអំពីវប្បធម៍និងសេដ្ឋកិច្ច។ អគ្គកុងស៊ុលរងចិនប្រចាំនៅ Osaka លោក yu Shuyuan បានចាត់ទុកថា ប្រទេសទាំងពីរត្រូវបន្ធូស្រាលភាពតាន តឹងការទូតក្នុងពេលជំរុញវិធានការកសាងទំនុកទុកចិត្តនៅគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹង នោះរួមវិភាគទានសំរាប់កំណើនសេដ្ឋកិច្ចរបស់ជប៉ុននិងចិន៕
Related







