ចក្ខុវិស័យសម្រាប់ទីក្រុងហាណូយក្រោយឆ្នាំ ២០៦៥៖ ទីក្រុងហាណូយជាទីក្រុងសកល
28/03/2026 08:02
(VOVWORLD) - នៅឆ្នាំ ២០៣៥ ទីក្រុងហាណូយនឹងក្លាយជាទីក្រុង "វប្បធម៌ - អរិយធម៌ - ទំនើប - សុភមង្គល" ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច អប់រំ វេជ្ជសាស្ត្រ និងនវានុវត្តន៍ឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចប្រជុំលើកទីប្រាំ របស់គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិទី ១៨។ (រូបថត៖ TTXVN) នៅឆ្នាំ ២០៤៥ ទីក្រុងនឹងរួមបញ្ចូលនៃចំណេះដឹង និងបច្ចេកវិទ្យាសកល ស្មើនឹងរដ្ឋធានីនៃបណ្តាប្រទេសអភិវឌ្ឍន៍។ នៅឆ្នាំ ២០៦៥ និងក្រោយឆ្នាំ ២០៦៥ នឹងក្លាយជាទីក្រុងសកល និងស្ថិតក្នុងបញ្ជីរបណ្តារដ្ឋធានីអន្តរជាតិដែលមានគុណភាពរស់នៅ និងសុភមង្គលខ្ពស់បំផុតនៅលើពិភពលោក។ នេះគឺជាគោលដៅទូទៅក្នុងផែនការមេសម្រាប់ទីក្រុងហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ ដែលត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទីប្រាំ របស់គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ អាណត្តិទី ១៨ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ ដែលមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍរដ្ឋធានីនៅក្នុងសម័យកាលថ្មី។ ផែនការមេរដ្ឋធានីហាណូយ ដែលមានចក្ខុវិស័យរយៈពេល ១០០ ឆ្នាំ ក៏បង្កើតរចនាសម្ព័ន្ធទីក្រុងទៅតាមលំហអភិវឌ្ឍន៍បើកចំហរ ជាមួយនឹងចក្ខុវិស័យរយៈពេល ១០០ ឆ្នាំ (បន្ទាប់ពីឆ្នាំ ២០៦៥) ដែលធ្វើឱ្យទីក្រុងហាណូយក្លាយជាទីក្រុងសកល ជាគំរូនៃមហាទីក្រុងវប្បធម៌ ឆ្លាតវៃ ច្នៃប្រឌិត និងអេកូឡូស៊ីឆ្នើមនៅលើពិភពលោក៕
TAG
VOV/VOVworld/ហាណូយ/ផែនការមេ/១០០ឆ្នាំ/ទីក្រុងសកល
Related





