VOV WorldVOV World
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង
19/10/2015 07:24
(VOVworld) – សិក្ខាសាលា “ភូមិសាស្ត្របណ្ដាបរិយាកាស នាវាចរណ៍-បញ្ហានៅ សមុទ្រខាងកើត” បានប្រព្រឹត្តទៅនា ថ្ងៃទី ១៦ តុលា នៅសកលវិទ្យាល័យ Bretagne ខាងត្បូង ដោយមានការចូលរួមរបស់អ្នកជំនាញការជួរមុខលើវិស័យ ការពារជាតិនិងយុទ្ធសាស្ត្ររបស់បារាំងជាច្រើនកុះករ។
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង'  (Image: VNA) (VOVworld) – សិក្ខាសាលា “ភូមិសាស្ត្របណ្ដាបរិយាកាសនាវាចរណ៍-បញ្ហានៅ សមុទ្រខាងកើត” បានប្រព្រឹត្តទៅនាថ្ងៃទី ១៦ តុលា នៅសកលវិទ្យាល័យ Bretagne ខាងត្បូង ដោយមានការចូលរួមរបស់អ្នកជំនាញការជួរមុខលើវិស័យ ការពារជាតិ និងយុទ្ធសាស្ត្ររបស់បារាំងជាច្រើនកុះករ។ ប្រធានបទនៃ សិក្ខាសាលាលើកនេះ ប្រមូលផ្តុំទៅលើការស្រាវជ្រាវអំពីភាពតានតឹងនៅសមុទ្រ ខាងកើតជំលោះអធិប តេយ្យភាពកោះសមុទ្រនិងសមត្ថភាពអនុវត្តច្បាប់អន្តរជាតិ សំដៅរក្សារស្ថិរភាព សន្តិសុខនិងសេរីភាពនាវាចរណ៍អន្តរជាតិក្នុងតំបន់។ នៅ សិក្ខាសាលានេះ លោកស្រី​ Nguyen Thi Bich Hue អនុព័ន្ធវៀតណាមប្រចាំនៅ បារាំង បានថ្លែងបទ អន្តរគមន៍ដែលលើកច្បាស់នូវទស្សនៈរបស់វៀតណាមគឺ៖ ប្រឆាំងជំទាស់រាល់ទ ង្វើរំលោភលើច្បាប់អន្តរជាតិនិងអធិបតេយ្យភាពបូរណភាពដែនដីនៅសមុទ្រ ខាងកើតដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនាដោយឈរលើច្បាប់ អន្តរជាតិនិងកិច្ចព្រមព្រៀងតំបន់នានា ដូចជា៖ ច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ជំរុញ ការចុះហត្ថលេខាលើក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (COC) សម្បូរបែបភាវូបនីយកម្មទំនាក់ទំនងដៃគូ ជាមួយបណ្ដាប្រទេសក្នុងតំបន់និងលើ ពិភពលោករក្សារសន្តិសុខសន្តិភាពស្ថិរភាពសេរីភាពនាវាចរណ៍សមាហរណកម្ម និងអភិវឌ្ឍន៍។         លោកស្រី Nguyen Thi Bich Hue បានអះអាងថា៖ឮ«ការទាមទាផ្លូវ ៩ កំណាត់ ឬដែលហៅថាផ្លូវអណ្ដាតគោរបស់ចិនគឺជាមូល ហេតុស្នូលក្នុងការបង្កើនភាពតាន តឹងនិងរាល់ទង្វើខុសច្បាប់ដែលរំលោភលើ អធិបតេយ្យភាពនិងបូរណភាពដែនដី របស់វៀតណាមនិងបណ្ដាប្រទេសឆ្នេរសមុទ្រនៅសមុទ្រខាងកើតតាមច្បាប់ សមុទ្រអន្តរជាតិឆ្នាំ ១៩៨២។ បណ្ដាទង្វើ សាងសង់ពូនជ្រុំឆ្នេរលថ្មរបស់ចិននា ពេលថ្មីៗនេះក៏បានរំលោភលើច្បាប់សមុទ្រនិង DOC ទៀតផង។»         ក៏ក្នុងសិក្ខាសាលាលើកនេះដែរ បទអន្តរាគមន៍របស់អ្នកប្រាជ្ញបារាំងនានា បានអះអាងថា៖ ទង្វើរបស់ចិននៅសមុទ្រខាងកើតគឺផ្ទុយទៅនឹងផលប្រយោជន៍  របស់បារាំង៕