CPP – CNRP មានផែនការចាប់ផ្តើមការចរចារឡើងវិញ
02/04/2014 08:57
(VOVworld) – នាថ្ងៃទី ១ មេសា មន្ត្រីកម្ពុជានានាបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន និង ប្រធានគណៈបក្សប្រឆាំង លោក សម រង្ស៊ី មានផែនការចាប់ផ្តើម ការចរចារឡើងវិញអំពីការជំលោះក្រោយពីការបោះឆ្នោតរដ្ឋសភា

CPP – CNRP មានផែនការចាប់ផ្តើមការចរចារឡើងវិញ (Image: VOV) (VOVworld) – នាថ្ងៃទី ១ មេសា មន្ត្រីកម្ពុជានានាបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន និងប្រធានគណៈបក្សប្រឆាំង លោក សម រង្ស៊ី មានផែនការចាប់ផ្តើមការចរចារឡើងវិញអំពីការជំលោះក្រោយពីការ បោះឆ្នោតរដ្ឋសភា ប៉ុន្តែ មិនទាន់កំណត់ពេលវាលាជាក់ស្តែងនៅឡើយ។ ថ្លែង មតិចំពោះមុខអ្នកយកព័ត៌មាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃកម្ពុជា លោក ស ខេង បានឲ្យដឹងថា៖ បណ្តាជំនួបរវាងថ្នាក់ដឹកនាំរបស់គណៈ បក្សប្រជាជនកម្ពុជា CPP កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ CNRP កំពុង ត្រូវ បានត្រៀមរៀបចំ។ ក្នុងពេលនោះ ប្រធានក្រុមចរចាររបស់ CNRP សមាជិក សភា សន ជ័យ បានឲ្យដឹងថា៖ ភាគីទាំង ២ បានទាក់ទងជាមួយគ្នាដើម្បីពិភាក្សា អំពីបណ្ដាបញ្ហាដែលនឹងត្រូវបានផ្លាស់ប្តូរក្នុងការចរចារខាងមុខ។ លោក សន ជ័យ បានសម្តែងគោលបំណងថា៖ ជំនួបរវាងថ្នាក់ដឹកនាំនៃគណៈបក្សទាំង ២ នឹង ប្រព្រឹត្តទៅយ៉ាងឆាប់ៗ សំដៅស្វែងរកវិធានការដោះស្រាយការខ្វែងគំនិតនយោបាយ ដែលអូសបន្លាយក្នុងរយៈពេល ៧ ខែកន្លងទៅ៕
Related






