VOV WorldVOV World
ចុះសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
21/01/2015 07:19
(VOV)_ដើម្បីត្រៀមរៀបចំអោយបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ តំបន់​ជាច្រើន​ក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំបណ្ដាសកម្មភាពចុះសាកសួរសុខទុក្ខ ថែ​ទាំ ជូនអំណោយចំពោះគ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ
ចុះសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ចុះសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី (VOV)_ដើម្បីត្រៀមរៀបចំអោយបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ តំបន់​ជាច្រើន​ក្នុង ទូទាំងប្រទេសវៀតណាម បានរៀបចំបណ្ដាសកម្មភាពចុះសាកសួរសុខទុក្ខ ថែ​ទាំ  ជូនអំណោយចំពោះគ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ ​ គ្រួសារគោលនយោបាយ…លៗ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ខេត្ត Bac Giang (ភាគខាងជើងវៀតណាម) បានដកថវិកាជិត១២ពាន់លាន​ដុងដើម្បូជូនអំណោយ ​ចំពោះអ្នកមានគុណូបការះ និងមុខសញ្ញាគោលនយោ​បាយសង្គមនៅក្នុងខេត្ត។  ​នៅ​ខេត្ត Quang Ngai ( ភាគកណ្ដាលវៀតណាម) ​ក្រុមហ៊ុន Doosan VinaVina និង មន្ទីរ​ពេទ្យមហាវិទ្យាល័យ Chung Ang កូរ៉េខាង​ត្បូង​បានប្រគល់ជូនកញ្ចប់ឧបករណ៍ ​សុខា​ភិបាលសំរាប់មន្ទីរពេទ្យពហុព្យា​បាល​ជំងឺស្រុក Binh Son ។ ទីក្រុង Can Tho (ភាគ​ខាងត្បូងវៀតណាម) បានលៃទុក​ទឹក​ប្រាក់​ចំនួន៣,៥ពាន់លានដុង ​ដើម្បីទៅ សាក​សួរសុខទុក្ខនិងជូនអំណោយ​សំរាប់បណ្ដាគ្រួសារក្រីក្រ គ្រួសារមានស្ថានភាព ​លំបាក​ ជនរងគ្រោះដោយជាតិគីមីពុលព័រណ៌លឿងទុំ គ្រួសារគោលនយោបាយ… លៗ។ ​ខេត្ត​ Hau Giang (ភាគខាងត្បូងវៀតណាម) បានលៃទុកទឹកប្រាក់ចំនួន២០​ ពាន់លានដុង ​ដើម្បីជូនអំណោយចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ គ្រួសា រក្រីក្រ …លៗផងដែរ៕