ទាក់ទាញអង្គភាពអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្មនិងកសាងជនបទថ្មី
25/08/2015 10:21
(VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “តួនាទី របស់អង្គភាពអាជីវកម្មក្នុង ការវិនិយោគកសិកម្មនិង កសាងជនបទថ្មី” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

បក្សនិងរដ្ឋវៀតណាមកំពុងសកម្មអំពាវនាវឲ្យអង្គភាពអាជីវកម្មវិនិយោគក្នុងកសិកម្មនិងកសាងជនបទ (VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “តួនាទីរបស់អង្គភាពអាជីវកម្មក្នុងកា រវិនិយោគកសិកម្មនិងកសាងជនបទថ្មី” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ សីហា នៅ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។បណ្ដាតំណាងបានចាត់ទុកថា រដ្ឋចាំ បាច់ត្រូវវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការជួញដូរពាណិជ្ជកម្មនិង អភិវឌ្ឍន៍ផលិតកម្មកសិកម្ម។ក្នុងនោះ ត្រូវកសាងរូបសណ្ឋានផលិតកម្មប្រមូល ផ្ដុំខ្នាតធំ ដែលនាំវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មសំដៅបង្កើត ផលិត ផលថ្មីដែលមានកម្លាំងប្រកួតប្រជែងលើទីផ្សារ។លោក Ho Xuan Hung ប្រធាន សមាគមន៍កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានថ្លែងថា៖ “បក្សនិងរដ្ឋកំពុងផ្ដោតសំខាន់លើគោលនយោបាយនានាដើម្បីទាក់ទាញអង្គភាព អាជីវកម្មចូលរួមជាច្រើនថែមទៀតក្នុងកសិកម្ម។ចង់ឲ្យអង្គភាពអាជីវកម្មវិនិយោគ ក្នុងវិស័យនេះ គឺយើងត្រូវដោះស្រាយបានរបងទាំងឡាយ ជាពិសេសគឺរបង រដ្ឋ បាលឬការកំណត់ដែលមិននាំមកនូវផលប្រយោជន៍សំរាប់អង្គភាពអាជីវកម្មឡ នោះ។បើសិនជាយើងដោះស្រាយបានបញ្ហាទាំងនេះ ខ្ញុំជឿជាក់ថា អង្គភាព អាជីវកម្មនឹងត្រឡប់មកវិស័យកសិកម្មឡើងវិញ”៕
Related







