VOV WorldVOV World
ធានាប្រសិទ្ធិភាពក្នុងការងារប្រឡងប្រណាំងលើកសរសើរ
22/07/2014 08:39
(VOVworld) - បណ្ដាក្រសួង ស្ថាប័ន អង្គភាពត្រូវបន្ត អនុវត្តយ៉ាងហ្មត់ចត់ ខ្លាំងក្លា និងព្រមៗគ្នាថែមទៀតនូវ ភារកិច្ចផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង លើកសរសើរ ដែលបានដាក់ចេញក្នុងសារាចរណ៍របស់ការិយាល័យ នយោបាយគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស វៀតណាម។
ធានាប្រសិទ្ធិភាពក្នុងការងារប្រឡងប្រណាំងលើកសរសើរ
(VOVworld) - បណ្ដាក្រសួង ស្ថាប័ន អង្គភាពត្រូវបន្តអនុវត្តយ៉ាងហ្មត់ចត់ ខ្លាំងក្លា និង ព្រមៗគ្នាថែមទៀតនូវភារកិច្ចផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង លើកសរសើរ ដែល បានដាក់ចេញក្នុងសារាចរណ៍របស់ការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនីសវៀតណាម។នេះជាមតិរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងសន្និសីទonlineលើទូទាំងប្រទេសជ្រួតជ្រៀបការលាតត្រដាង សារាចរណ៍នេះ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។លោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា ត្រូវបន្តឃោសនាគោលមាគា ការផ្ដួចផ្ដើមគំនិត របស់បក្ស សតិអារម្មណ៍របស់លោកប្រធាន Ho Chi Minh និងគោលនយោបាយច្បាប់ របស់រដ្ឋអំពីការប្រឡងប្រណាំង លើកសរសើរ ក្នុងនោះប្រមូលផ្ដុំលើការងារឃោសនា ច្បាប់ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ប្រឡងប្រណាំង លើកសរសើរឆ្នាំ២០១៣។តាមលោកថា ការរកឃើញ ចំពាក់បំប៉នបូកសរុប និងបង្កើនគំរូជឿនលឿន តូ្រវចាត់ទុក ជាភារកិច្ចស្នូលក្នុងការផ្លាស់ប្ដូរថ្មីរបៀបរៀបចំបញ្ជាណែនាំចលនាប្រឡងប្រណាំង ព្រមទាំងត្រូវធានាការអនុវត្តដ៏ព្រមៗគ្នាក្នុងផ្នែកទាំង៤ពោលខាងលើ៕