VOV WorldVOV World
ធានាសុវត្ថិភាពសំរាប់ពលករវៀតណាមកំពុងធ្វើការនៅលីប៊ី
30/07/2014 11:40
(VOV)_ចំពោះស្ថានភាពតានតឹងនៅលីប៊ីកំពុងឡើងជណ្ដើរ ជាពិសេសគឺនៅទីក្រុងធំចំនួន២គឺ Tripoli និង bengazi ប្រធាននាយកដ្ឋានគ្រប់​គ្រង​
ធានាសុវត្ថិភាពសំរាប់ពលករវៀតណាមកំពុងធ្វើការនៅលីប៊ី
ធានាសុវត្ថិភាពសំរាប់ពលករវៀតណាមកំពុងធ្វើការនៅលីប៊ី (VOV)_ចំពោះស្ថានភាពតានតឹងនៅលីប៊ីកំពុងឡើងជណ្ដើរ ជាពិសេសគឺនៅ ទីក្រុងធំចំនួន២គឺ Tripoli និង bengazi ប្រធាននាយកដ្ឋានគ្រប់​គ្រង​ពលករនៅ ឯបរទេស (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) លោក Nguyen Ngoc Quynh បាន អោយដឹងថា៖ ក្រសួងកំពុងរាយការណ៍ជាមួយ​រដ្ឋា​ភិបាល​អំពី ផែនការ ការពារសុវត្ថិភាពសំរាប់ពលករវៀតណាមដែលកំពុងធ្វើការនៅលីប៊ី។  តាមលោក  Nguyen Ngoc Quynh ថា៖ ក្រសួង​ការងារ យុទ្ធជនពិការនិង​សង្គមកិច្ច បាន ស្នើស្ថាប័នមានសមត្ថកិច្ច​ត្រូវតាមដាន​អោយបានជាប់ជានិច្ចអំពីស្ថានការណ៍ ទាំងឡាយ ប្រសិនបើមានស្ថានភាពគ្រោះថ្នាក់ ត្រូវជំលាសពលករភ្លាមមួយរំពិច។នាបច្ចុប្បន្ន វៀតណាមមានពលករចំនួន១៧៥០នាក់​កំពុងធ្វើការនៅលីប៊ី។           ក្នុងពេលនោះដែរ អគ្គនាយករងក្រុមហ៊ុនផ្គត់ផ្គងប្រភពធនធានមនុស្ស Sona  លោក Nguyen Duc Nam បានអោយដឹងថា៖ នាយប់ថ្ងៃទី​២៩​ កក្កដា ពលករចំនួន ៧៩នាក់ ក្នុងចំណោមពលករចំនួន៥០០នាក់ដែល​ក្រុមហ៊ុនកំពុងគ្រង់គ្រងនេះ ត្រូវបាន អោយវិលត្រឡប់មកប្រទេសវិញតាមជើងអាកាស ៕