ធ្វើវិសោធនកម្មច្បាប់សញ្ជាតិវៀតណាមតាមទិសពន្យាសុពលភាពចុះឈ្មោះ រក្សាសញ្ជាតវៀតណាម
22/04/2014 06:46
(VOVworld)-ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹង ចេញសេចក្តីជូនដំណឹង ស្តីអំពីការសន្និដ្ឋានរបស់នា យករដ្ឋមន្រ្តីរដ្ឋាភិបាលចំពោះការធ្វើវិសោធនកម្ម

ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang ជាមួយជនវៀតណាមនៅឯបរទេស (រូបថតៈNguyễn Khang/TTXVN) (VOVworld)-ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹងចេញសេចក្តីជូនដំណឹង ស្តីអំពីការសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចំពោះការធ្វើវិសោធនកម្ម បំពេញបន្ថែមទៅលើច្បាប់សញ្ជាតិវៀតណាមឆ្នាំ២០០៨។ តាមនោះ នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល បានយល់ព្រមជាមួយសំណើររបស់ក្រសួងយុត្តិធម៌ថា គឺចាំបាច ធ្វើវិសោធនកម្មនិងបំពេញបន្ថែមច្បាប់សញ្ជាតិវៀតណាមឆ្នាំ២០០៨ តាមទិស ពន្យាសុពលភាពចុះឈ្មោះរក្សាសញ្ជាតវៀតណាមថែម៥ឆ្នាំ(ដល់ថ្ងៃទី១កក្កដា ឆ្នាំ២០១៩) ចំពោះជនវៀតណាមរស់នៅឯបរទេសដែលនៅកាន់សញ្ជាតិវៀត ណាម។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៏បានប្រគល់ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើ អធិបតីនិងរួមសហការជាមួយក្រសួងការបរទេសចងក្រង និងដាក់ជូនពង្រាង ច្បាប់ធ្វើវិសោធនកម្មច្បាប់សញ្ជាតិវៀតណាមក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំ ខែ មេសាឆ្នាំ២០១៤ដើម្បីរដ្ឋាភិបាលពិនិត្យនិងផ្តល់មតិ។ ទន្ទឹមនឹងនោះ បង្ក លក្ខណៈ ងាយស្រួលបំផុតចំពោះជនវៀតណាមរស់នៅឯបរទេសក្នុងការរក្សា សញ្ជាតិវៀតណាមនិងអនុវត្តន៍កិច្ចការទាក់ទិននានា៕
Related





