ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានរបស់សារព័ត៌មានចិន។
05/07/2012 08:19
VOV-ចំពោះព័ត៌មានពីមធ្យោបាយសារព័ត៌មាន មហាជនរបស់ចិនដែលថានាវាសើបការណ៍តាម សមុទ្ររបស់ចិនចំនួន៤គ្រឿងដំណើរការសកម្មភាព យាមល្បាតនៅដំបន់សមុទ្រនៃប្រជុំកោះ Truong Sa និងស្ទាក់ដេញនាវាបំពេញភារកិច្ចរបស់វៀតណាម នាថ្ងៃទី៤កក្កដា ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានអះអាងថា “យើងខ្ញុំបដិសេធព័ត៌មានថា នាវា សើបការណ៍តាមសមុទ្រចិនស្ទាក់ដេញនាវាបំពេញ ភារកិច្ចរបស់វៀតណាមនៅដំបន់សមុទ្រប្រជុំកោះ Truong Sa។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានរបស់សារព័ត៌មានចិន។ VOV-ចំពោះព័ត៌មានពីមធ្យោបាយសារព័ត៌មានមហាជនរបស់ចិនដែល ថានាវាសើបការណ៍តាមសមុទ្ររបស់ចិនចំនួន៤គ្រឿងដំណើរការសកម្មភាព យាមល្បាតនៅដំបន់សមុទ្រនៃប្រជុំកោះ Truong Sa និងស្ទាក់ដេញនាវាបំពេញ ភារកិច្ចរបស់វៀតណាម នាថ្ងៃទី៤កក្កដា ទីភ្នាក់ងារសារព័ត៌មានវៀតណាមបាន អះអាងថា “យើងខ្ញុំបដិសេធព័ត៌មានថា នាវាសើបការណ៍តាមសមុទ្រចិនស្ទាក់ ដេញនាវាបំពេញភារកិច្ចរបស់វៀតណាមនៅដំបន់សមុទ្រប្រជុំកោះ Truong Sa។ ក្នុងពេលបានរកឃើញនាវាសើបការណ៍តាមសមុទ្ររបស់ចិនរំលោភលើ អធិបតេយ្យភាពរបស់វៀតណាម កំលាំងមានសម័ត្ថកិច្ចរបស់វៀតណាមបាន អនុវត្តភារកិច្ចការពារអធិបតេយ្យភាពរបស់វៀតណាម សំណូមពរនាវាចិនចេញ ពីដំបន់ប្រជុំកោះ Truong Sa។ វៀតណាមមានមូលដ្ឋានគតិយុតនិងភ័ស្តុតាង ប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ ទាំងពីរ Hoang Sa និង Truong Sa។ ការដែលនាវាសើបការណ៍តាមសមុទ្រចិន អនុវត្តរបស់ដែលហៅថា សកម្មភាពយាមល្បាតនៅប្រជុំកោះTruong Sa ជា អំពើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម មិនសមស្រប នឹងស្មារតីសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង កើត (DOC) បណ្ដាលភាពស្មុគស្មាញស្ថានភាពនៅសមុទ្រខាងកើត គ្មានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាពនៅក្នុងដំបន់។យើងខ្ញុំប្រឆាំង ជំទាស់យ៉ាងដាច់ខាតនិងសំណូមពរភាគីចិនបញ្ឈប់ភ្លាមមួយរំពេកបណ្ដា សកម្មភាពខុសឆ្គងខាងលើ គោរព DOC គ្មានសកម្មភាបធ្វើឲ្យស្មុគស្មាញ ស្ថានភាពលើសមុទ្រខាងកើតតទៅទៀត៕”
Related
More




