ទីក្រុងព្យុងយ៉ាងសំរេចការតម្លើងផ្កាយរណបដាក់លើមីស៊ីល
10/04/2012 11:15
ថ្ងៃទី១០មេសាទីភ្នាក់ងារព័ត៍មានបារាំង AFP បាន ប្រែសម្រួលចុះផ្សាយពាក្សសំដីលោក Ryu Kum Chol អនុប្រធាននាយកដ្ឋានអភិវឌ្ឌ្យអវកាសនៃគណះ កម្មាការបច្ចេកវិជ្ជាលំហរអវកាសសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឲ្យដឹងថា៖ថ្ងៃទី១០មេសា ទីក្រុងព្យុងយ៉ាងសំរេចការដំឡើងផ្កាយរណបដាក់លើមីស៊ីល។

ថ្ងៃទី១០មេសាទីភ្នាក់ងារព័ត៍មានបារាំង AFP បានប្រែសម្រួលចុះផ្សាយពាក្សសំដី លោក Ryu Kum Chol អនុប្រធាននាយកដ្ឋានអភិវឌ្ឌ្យអវកាសនៃគណះកម្មាការ បច្ចេកវិជ្ជាលំហរអវកាសសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឲ្យដឹង ថា៖ថ្ងៃទី១០មេសា ទីក្រុងព្យុងយ៉ាងសំរេចការដំឡើងផ្កាយរណប ដាក់លើមីស៊ីល។ មុននោះប្រទេសនេះបានរៀបចំឲ្យក្រុមអ្នកយកព័ត៍មានអន្តរជាតិទៅមើលការត្រៀម រៀបចំឲ្យការបាញ់បង្ហោះផ្កាយរណបឃ្លាំមើលផែនដីនៅខែត្រ Sohae ភាគពាយ័ព្យ នឹងទៅមើលកាំជ្រួចរ៉ុកកែត Unha -3 នៅមជ្ឆមណ្ឌលអវកាសTangachai-Ri ដែរ។ មើលកាំជ្រួចរ៉ុកកែត Unha -3 (Image: Internet) ក្នុងព្រិត្តិការណ៏១ផ្សេងទៀត ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការពារប្រទេស អាមេរីក Leon Panetta នឹងសមភាគីកូរ៉េខាងត្បូង Kim Kwan Jin បានជួបគ្នាពិភាគ្សាអំពីការខំប្រឹង ប្រែងរួមដើម្បីការពារទីក្រុងសេអ៊ុលក្នុងកាលទេសះភាពតានតឹងកើនឡើងមកពី ផែនការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។រដ្ឋមន្រ្តីការបរប្រទេសអាមេ រីកនឹងកូរ៉េខាងត្បូងព្រមានថា៖ទីក្រុងព្យុងយ៉ាងមិនគប្បីអនុវត្តការបាញ់បង្ហោះ កាំជ្រួចដោយចាត់ទុកនេះជាអំពើរបង្ករឿងហេតុនឹងរំលោភលើបណ្តាសេចក្តីសំរេច ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។មុននោះឯកអគ្គរដ្ឋទូត អាមេរីកប្រចាំនៅអង្គការសហប្រជាជាតិ Susan Rice ប្រកាសថា៖បើសិនជាទីក្រុង ព្យុងយ៉ាងនៅតែអនុវត្តការបាញ់បង្ហោះផ្កាយរណបតាមគំរោងក្រុមប្រឹក្សាសន្តិសុខ អង្គកាសហប្រជាជាតិអាចជួបប្រជុំដើម្បីពីភាគ្សាអំពីបញ្ហានេះ៕
Related
More




