ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍ទិវាឈ្នះលើពួកហ្វាស៊ីស
08/05/2015 10:09
(VOVworld) - នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងហូជីមិញ ភាគខាង ត្បូងវៀតណាម សម្ព័ន្ធបណ្ដាអង្គការមិត្តភាព ទីក្រុងបានរៀបចំការជួបមុខជាមួយ សមាជិកសមាគម មិត្តភាពវៀតណាម-រុស្ស៊ីនិងតំណាងនៃបណ្ដាស្រទាប់ ប្រជាជន យ៉ាងច្រើនកុះករ។

កងទ័ពក្រហមការពារក្រុងម៉ូស្គូនាឆ្នាំ១៩៤១ (រូបថត៖RIA Novosti) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាឈ្នះលើពួក ហ្វាស៊ីស (ថ្ងៃទី៩ ឧសភា) នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងបានរៀបចំការជួបមុខជាមួយសមាជិក សមាគមមិត្តភាពវៀតណាម-រុស្ស៊ីនិងតំណាងនៃបណ្ដាស្រទាប់ប្រជាជនយ៉ាងច្រើន កុះករ។ចូលរួមព្រឹត្តិការណ៍នេះនៅមានលោក Alexey Vladimirovich Popov អគ្គកុង ស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញទៀតផង។ពិធី នេះបានឧទ្ទេសនាមអំពីរាល់ សមិទ្ធិដ៏ធំធេងដែលប្រទេសរុស្ស៊ីទទួលបាននា បច្ចុប្បន្ននិងបរិយាកាសត្រៀមរៀប ចំឲ្យព្យុហយាត្រីធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យ ជំនះនេះ។បណ្ដាតំណាងក៏បានគោរព វិញ្ញាណក្ខ័ន្ទរាល់វីរជន ដែលបានពលីជីវិត ដើម្បីឯករាជ្យសេរីភាពរបស់ប្រជាជាតិ និងសន្តិភាពពិភពលោកផងដែរ៕
Related







