ទីក្រុងហូជីមិញត្រូវការផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់បក្ស
01/04/2026 09:32
[VOVWORLD] - នាព្រឹកថ្ងៃទី ១ ខែមេសា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានដឹកនាំកិច្ចប្រជុំដើម្បីអនុម័តលើរបាយការណ៍របស់ក្រុមត្រួតពិនិត្យ និងឃ្លាំមើលលេខ ១១ (ដំណាក់កាលទី ១) ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។

260401_am_10_-_anh_1.jpg ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានវាយតម្លៃថា ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦ - ២០៣១ ថ្មីៗនេះ ប្រព័ន្ធនយោបាយទាំងមូលនៃទីក្រុង បានចូលរួមយ៉ាងសកម្ម ; ការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតជាង ៥០០០ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព និងស្របតាមច្បាប់។ អត្រាអ្នកទៅបោះឆ្នោតនៅទីក្រុងហូជីមិញគឺលើសពី ៩៩ % ហើយធានាសុវត្ថិភាពដាច់ខាតនៅក្នុងការបោះឆ្នោតផងដែរ។ 260401_am_10_-_anh_2.jpg លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានមាត្រដ្ឋានធំជាងគេលើទូទាំងប្រទេស ដែលមានប្រៀបខ្លាំងនានាដូចជា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ; ការតភ្ជាប់ផ្លូវគមនាគមន៍ ; មជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាខ្ពស់ ; សេដ្ឋកិច្ចសមុទ្រ និងតំបន់អេកូឡូស៊ី Can Gio; ធនធានមនុស្សនិងយន្តការពិសេស។ ដើម្បីសម្រេចបានគោលដៅកំណើនលើសពី ១០% អត្រាកំណើនរបស់ទីក្រុងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ ក៏ត្រូវតែឈានដល់យ៉ាងហោចណាស់ ១០% ផងដែរ។ ក្នុងរយៈពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានកត់សម្គាល់ថា៖ “ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ត្រូវយកចិត្តទុកដាក់លើការដឹកនាំ បន្តជ្រួតជ្រាបឱ្យបានជ្រាលជ្រៅ និងរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សតាមរបៀបជាក់ស្ដែង ដូចការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម។ ចាំបាច់ត្រូវស្រាវជ្រាវនិងពិនិត្យឡើងវិញនូវសេចក្ដីព្រាងកម្មវិធីសកម្មភាព មុនពេលចេញផ្សាយ ក្នុងនោះយកចិត្តទុកដាក់ដល់ការកំណត់យ៉ាងច្បាស់លាស់រវាង “ គោលដៅនៃអាណត្តិ ” និង “ ចក្ខុវិស័យក្រោយអាណត្តិ ” ដើម្បីបម្រើការងារឃ្លាំមើល និងវាយតម្លៃសមិទ្ធផលក្នុងអាណត្តិឆ្នាំ ២០២៦-២០៣០ ” ៕
TAG
VOV/VOVWORLD/ប្រធានរដ្ឋសភា/វៀតណាម/ទីក្រុងហូជីមិញ/សេចក្ដីសម្រេចចិត្ត/មហាសន្និបាត
Related





