ទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧
17/03/2017 07:03
(VOVworld)- ទិវាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧បានប្រារព្ធនាយប់ថ្ងៃទី១៦មិនា នៅចេតិយធំ វត្ត Thien An ស្រុក Tam Dao ខេត្ត Vinh Phuc ក្នុងឱកាសរំលឹកខួបលើកទី៤៥

ទិដ្ឋភាពនៃពិធីបើកទិវាវប្បធមម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧ (រូបថតៈ Nguyễn Dân/TTXVN) (VOVworld)- ទិវាវប្បធម៌ព្រះពុទ្ធសាសនាឥណ្ឌានៅវៀតណាមលើកទី២ឆ្នាំ២០១៧ បានប្រារព្ធនាយប់ថ្ងៃទី១៦មិនា នៅចេតិយធំ វត្ត Thien An ស្រុក Tam Dao ខេត្ត Vinh Phuc ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម- ឥណ្ឌាថ្ងៃទី៧មករានិងខួបលើកទី១០នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រវៀត ណាម-ឥណ្ឌា។ អញ្ជើញថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ផ្សព្វផ្សាយ និងជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Truong Minh Tuan បាន អះអាងថា ៖ នាពេលកន្លងទៅ សមាគមពុទ្ធសាសនាវៀតណាមបានអនុ វត្តសកម្ម ភាពសហប្រតិបត្តិការកិច្ចការបរទេសជាច្រើនសំដៅជម្រុញទំនាក់ទំនង ជិតស្និទ្ធ ជាមួយសាសនាព្រះពុទ្ធឥណ្ឌានិងអង្គការសង្គមនានា។ សកម្មភាពទាំងអស់ នេះ បានរួមចំណែកលើកកំពស់ចំណងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជន ឥណ្ឌាក៏ដូចជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ តាងនាមមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាមបានជឿជាក់ថា ឆ្លងតាមរយៈសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌ ព្រះពុទ្ធសាសនាឥណ្ឌាលើកទី២នៅវៀតណាមលើកនេះនឹងនាំមកនូវការជឿទុក ចិត្តនិងការ យល់ដឹងគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
Related






