VOV WorldVOV World
ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក
02/10/2016 08:59
(VOVworld)- ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើក ទូលាយលើកទី១៣បានបើកយ៉ាងមហោឡារិកនាយប់ថ្ងៃទី១តុលានៅទីក្រុង Lao Cai
ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក
ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើកទូលាយលើក ទី១៣បានបើកយ៉ាងមហោឡារិក (VOVworld)- ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យបើក  ទូលាយលើកទី១៣បានបើកយ៉ាងមហោឡារិកនាយប់ថ្ងៃទី១តុលានៅទីក្រុង Lao Cai ដោយមានការចូលរួមរបស់ខេត្តទាំង៨នៅតំបន់ពាយ័ព្យបើកទូលាយរួមមាន ខេត្ត Lao Cai ខេត្ត Hoa Binh ខេត្ត Son La ខេត្ត Lai Chau ខេត្ត Dien Bien ខេត្ត Yen Bai  ខេត្ត Phu Tho និងខេត្ត Ha Giang។ ទិវានេះបានរៀបចំឡើងសំដៅឧទ្ទេសនាមនិង ផ្សព្វផ្សាយជាមួយមិត្តភក្តិជាតិនិងអន្តរជាតិអំពីសក្កានុភាពនិងប្រៀបខ្លាំងក្នុងការ អភិវឌ្ឍន៍វប្បធម៌ កីឡា ទេសចរណ៍និងតម្លៃបេតិកភ័ណ្ឌរបស់ជនជាតិភាគតិចនៅតំ បន់ពាយ័ព្យ។ ថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Binh ប្រធានគណៈកម្មាធិ ការទទួលបន្ទុកតំបន់ពាយ័ព្យបានអះអាងថា៖         “ខ្ញុំជឿជាក់ថា ការរៀបចំទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ ពាយ័ព្យលើកនេះ នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនរួមជាតិភាគតិចបង្កើន ការជួបប្រាស្រ័យ ពង្រឹងចំណងសាមគ្គីភាព បំផុសមោទនភាពអំពីប្រពៃណីវប្បធម៌ ជនជាតិឆន្ទះនិងការប្តេជ្ញាកសាងមាតុប្រទេសសម្បូរធូរធារ ព្រមទាំងផ្សព្វផ្សាយរូប  ភាពទឹកដីនិងវប្បធម៌ជាតិទៅដល់មិត្តភក្តិអន្តរជាតិ”។         ទិវាវប្បធម៌កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ពាយ័ព្យបើកទូលាយលើក  ទី១៣និងបានបើកចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៣តុលាឆ្នាំ២០១៦ដោយមានសកម្មភាព វប្បធម៌កីឡាគួរឲ្យទាក់ទាញជាច្រើនផងដែរ៕

More