ទិវាវប្បធម៌វៀតណាមនៅអ៊ូស្ត្រាលី ២០១៣
02/12/2013 08:58
(VOVworld) – ចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ វិច្ឆិកា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth អ៊ូស្ត្រាលីបានរៀបចំរាល់ព្រឹត្តិការវប្បធម៌ដ៏សម្បូបែប ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ូស្ត្រាលី (១៩៧៣-២០១៣)។

ទិវាវប្បធម៌វៀតណាមនៅអ៊ូស្ត្រាលី។ (Image: Vietnam+) (VOVworld) – ចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ វិច្ឆិកា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ ទីក្រុង Perth អ៊ូស្ត្រាលីបានរៀបចំរាល់ព្រឹត្តិការវប្បធម៌ដ៏សម្បូបែបក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ូស្ត្រាលី (១៩៧៣-២០១៣)។ ពិធីឧទ្ទេសនាមក្រុមសិល្បៈតុក្តាទឹក Thang Long របស់វៀតណាម នៅទីក្រុង Canning បានចាប់ផ្តើមបណ្ដាទិវាវប្បធម៌ វៀតណាមនៅអ៊ូស្ត្រាលី។ នាថ្ងៃទី ២៩ វិច្ឆិកា ក្រុមតូរតន្ត្រីវៀតណាម-អ៊ូស្ត្រាលីដោយមានការចូលរួមរបស់សិល្បៈករ សិល្បការិនីនៃប្រទេសទាំង ២ ត្រូវបានរៀបចំឡើង។ ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុល វៀតណាមប្រចាំនៅទីក្រុង Perth លោក Le Viet Duyen បានអះអាងថា៖ ការបង្កើន សកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការវប្បធម៌នឹងជួយឧត្ថម្ភអ៊ូស្ត្រាលីយល់បន្ថែម អំពីទឹកដីមនុស្សនិងខឿនវប្បធម៌យូអង្វែងពោពេញទៅដោយអត្តសញ្ញាណជាតិរបស់ វៀតណាម រួមចំណែកក្នុងការធ្វើឲ្យស៊ីជំរៅទំនាក់ទំនងដៃគូរលើគ្រប់វិស័យរវាង ប្រទេសទាំង ២៕
Related







