VOV WorldVOV World
ទំនាក់ទំនងអ៊ីរ៉ង់-អារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិកឥស្លាម Shiite
03/01/2016 07:54
(VOVworld) – បន្ទាប់ពីក្រសួងមហាផ្ទៃអារ៉ាប់ប៊ីសាអ៊ូឌីត ប្រកាសប្រហាជីវិត មនុស្សចំនួន ៤៧ នាក់ពីបទភេរវកម្ម ក្នុងពេលនោះមានបុព្វជិកឥស្លាម Shiite លោក Nim an Nim ក្រសួងការបរទេសអ៊ីរ៉ង់បានព្រមានថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត ត្រូវសង់បំណុលនេះយ៉ាងខ្ពស់ ចំពោះទង្វើនេះ។
ទំនាក់ទំនងអ៊ីរ៉ង់-អារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិកឥស្លាម Shiite
ទំនាក់ទំនងអារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិក ឥស្លាម Shiite (Image: VNA) (VOVworld) – បន្ទាប់ពីក្រសួងមហាផ្ទៃអារ៉ាប់ប៊ីសាអ៊ូឌីតប្រកាសប្រហាជីវិត មនុស្សចំនួន ៤៧ នាក់ពីបទភេរវកម្មក្នុងពេលនោះមានបុព្វជិកឥស្លាម Shiite  លោក Nim an Nim ក្រសួងការបរទេសអ៊ីរ៉ង់បានព្រមានថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត ត្រូវសង់បំណុលនេះយ៉ាងខ្ពស់ចំពោះទង្វើនេះ។ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Hossein Jaberi Ansari បានថ្កោលទោសយ៉ាងខ្លាំងក្លាការប្រហា ជីវិតបុព្វជិត Nimr ហើយចាត់ទុកនេះគឺជាទង្វើគ្មានការទទួលខុសត្រូវនិងមិន ប្រុងប្រយ័តរបស់អារ៉ាប់ប៊ីសារអ៊ូឌីត។ ចំពោះអ៊ីរ៉ង់ លោក Nimr គឺជាថ្នាក់ដឹក នាំដែលមានឥទ្ធិពលធំបំផុតនៅភាគខាងកើតអារ៉ាប់ប៊ីសាអ៊ូឌីត។ លោក Nimr បានរិះគន់រដ្ឋអំណាចនិងអំពាវនាវឲ្យការធ្វើបាតុកម្មសន្តិភាពនិងស្នើរឲ្យរៀបចំ ការបោះឆ្នោត។ បន្ទាប់ពី ការបាត់បង់ជីវិតនៃបុព្វជិកនេះ ជនឥស្លាម Shiite នៅ អ៊ីរ៉ង់បានអំពាវនាវរៀបចំការបាតុកម្មធំនាថ្ងៃទី ៤ មករា នៅស្ថានទូតអារ៉ាប់ ប៊ីសារអ៊ូឌីតនៅតេហេរង់របស់ អ៊ីរ៉ង់៕